ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសក្តែងៗថា រុស្ស៊ី នឹងឈ្នះក្នុងជម្លោះ នៅអ៊ុយក្រែន (មានវីដេអូ)
ថ្លែងកាលពីថ្ងៃពុធទី១៨ខែមករា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតប្រព័ន្ធការពារដែនអាកាស ក្នុងទីក្រុង St Petersburg, លោក ពូទីន បានប្រកាសថា គ្មានអ្វីត្រូវសង្ស័យទេ រុស្ស៊ីនឹងទទួលបានជ័យជម្នះក្នុងជម្លោះនេះ បើទោះបីជាទទួលរងនូវភាពលំបាកផ្នែកយោធាជាច្រើនលើកនៅក្នុងការវាយលុករយៈពេលជិតមួយឆ្នាំរបស់ខ្លួនក៏ដោយ។

លោកនិយាយថា “ការរួបរួម និងសាមគ្គីភាពរបស់ប្រជាជនរុស្ស៊ី, ភាពក្លាហាន និងវីរភាពរបស់អ្នកប្រយុទ្ធរបស់យើង ហើយជាការពិតណាស់ ការងារនៃបរិវេណឧស្សាហកម្មយោធា នឹងធានាបាននូវភាពជោគជ័យនៅក្នុងជម្លោះ”។
មុននេះ លោកពូទីនបានចូលរួមព្រឹត្តិការណ៍មួយ ជាមួយអតីតយុទ្ធជនដើម្បីប្រារព្ធខួបលើកទី៨០នៃការដកការឡោមព័ទ្ធទីក្រុង St Petersburg ក្នុងសង្រ្គាមលោកលើកទី២ ដែលកងកម្លាំងណាស៊ីអាល្លឺម៉ង់ បានបិទខ្ទប់អស់រយៈពេលជិត៩០០ថ្ងៃ។

លោកបានប្រាប់អតីតយុទ្ធជនសម័យសង្រ្គាមថា រុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ុយក្រែន ដើម្បីការពារជនជាតិរុស្ស៊ី និងអ្នកនិយាយភាសារុស្សី ដែលរងការរើសអើងជាប្រព័ន្ធនៅអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ បានបដិសេធការចោទប្រកាន់នោះ ហើយនិយាយថា វិមានក្រឹមឡាំងបានប្រើវាជាលេសសម្រាប់អ្វីការរំលោភយកទឹកដីយ៉ាងគឃ្លើន។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ពូទីន កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរអ៊ុយក្រែននិយាយថា មនុស្សចំនួន១៤នាក់ រួមទាំងរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrskyy និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីក្នុងនាយកដ្ឋានរបស់លោកផងដែរនោះ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ជាយក្រុង កៀវ។
សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានអះអាងថា កុមារម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ និង២៥នាក់ទៀត បានរងរបួសក្នុងឧបទ្ទវហេតុកាលពីថ្ងៃពុធនៅតំបន់ Brovary៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រុស្ស៊ី ប្រកាសរុះរើទ្រង់ទ្រាយធំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


