ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ចាត់ទុកជំនួយរបស់ចិន គឺជាផ្នែកដ៏សំខាន់ក្នុងដំណើរការឆ្ពោះទៅកម្ពុជាគ្មានមីនឆ្នាំ២០២៥
ភ្នំពេញ ៖ រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ0២០២៣ នៅស្ថានទូតចិន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូរបស់អាជ្ញាធរមីន អបអរសាទរ និងជូនពរដល់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន និងមន្ត្រីស្ថានទូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីន ទាំងថវិកា សម្ភារៈ និងការកសាងសមត្ថភាព។

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកជំនួយរបស់មិត្តចិន គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងដំណើរការឆ្ពោះទៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក Wang Wentian បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូអាជ្ញាធរមីន ដែលបានអញ្ជើញមកកាន់ស្ថានទូតចិនដើម្បីចូលរួមអបអរទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រចំពោះទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


