ព័ត៌មានជាតិ
តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តយកចិត្តទុកដាក់លើការងារកសាងអង្គភាព តាមផែនការរបស់ថ្នាក់លើ
ឧត្តរមានជ័យ ៖ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ប្រឡងប្រណាំង និងបទបញ្ជារបស់លោកមេបញ្ជាការលើ ការងារកសាងសំណង់អគារនៅក្នុងទីបញ្ជាការ និងនៅតាមបណ្ដាកងឯកភាពចំណុះ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី សម្ភារៈ និងថវិកា លើវិស័យកសាងអង្គភាពឱ្យរឹងមាំទៅតាមមាត្រដ្ឋាន។

ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានលើកកម្ពស់ស្មារតីដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ត្រូវអនុវត្តនូវបទបញ្ជា សេចក្តីណែនាំ និងផែនការរបស់ថ្នាក់លើ ទទួលបានលទ្ធផលល្អប្រសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕
ដោយ ៖ ចាន់ ធី








-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


