ព័ត៌មានជាតិ
កម្ពុជា ត្រៀមថវិកាជាង ១០០លានដុល្លារសម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឱ្យដឹងថា កម្ពុជា បានត្រៀមថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចថ្លែងដូច្នេះថា«ពីមុនខ្ញុំនិយាយថា យើងត្រៀមតែថវិកា ៤០លានដុល្លារទេ ក្នុងមួយឆ្នាំ ដោយយើងបង្កកបីឆ្នាំ ឥឡូវថវិកាសម្រាប់បម្រើការប្រកួត និងការកសាងនានា ឡើងជាង ១០០លានដុល្លារ»។
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
បើតាមសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ២៣ មករានេះ បានរំលឹកជាថ្មីឱ្យមានការចូលរួមព្រឹត្តិការណ៍រាប់ថយក្រោយ១០០ថ្ងៃឈានទៅប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ ព្រឹត្តិការណ៍រាប់ថយក្រោយនេះ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ដោយសម្តេចតេជោ បានអំពាវនាវឱ្យមានការរៀបចំយុទ្ធនាការរាប់ថយក្រោយនេះ ជាលក្ខណៈទ្រង់ទ្រាយធំផងដែរ៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន