ជីវិតកម្សាន្ដ
ឧកញ៉ាបីរូប និយាយពីចំណុចពិសេសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្រាំទទួលជោគជ័យ
កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាចំនួន ២រូប និងអ្នកនិពន្ធល្បីឈ្មោះមួយរូប ដែលមានងារជាឧកញ៉ា បានបង្ហាញចំណាប់អារម្មណ៍ពីការខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្រាំមានថ្ងៃនេះ ក្រោយពីមានសារព័ត៌មានបរទេសផ្សាយជាភាសាខ្មែរមួយ ផ្សព្វផ្សាយព័ត៌មានមិនពិតពីអ្នកឧកញ៉ាវ័យក្មេងរូបនេះ។

ជាក់ស្ដែងកាលពីម្សិលមិញ កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសាររបស់លោក មានការខិតខំប្រឹងប្រែងណាស់ ទម្រាំទទួលបានជោគជ័យមកដល់ពេលនេះ។ ឧកញ៉ា ព្រាប សុវត្ថិ បានសរសេរបែបនេះថា «តាមអ្វីដែលខ្ញុំនៅក្បែរមើលឃើញគាត់ជាក់ស្ដែង គឺប្អូនប្រុសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងក្រុមគ្រួសារ មានការខិតខំប្រឹងប្រែងណាស់ ទម្រាំមានថ្ងៃនេះ»។

ស្របគ្នានោះដែរ នៅថ្ងៃដដែលដូចនឹងឧកញ៉ា ព្រាប សុវត្ថិ ដែរ គឺ កំពូលតារាចម្រៀងប្រុសឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែរថា អ្នកឧកញ៉ា គឺជាមនុស្សមានសន្ដានចិត្តល្អ ហើយអ្នកដែលបានធ្វើការជាមួយ តែងតែគោរពស្រលាញ់អ្នកឧកញ៉ា ជាខ្លាំង។ ឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេរថា «ខ្ញុំបាទពិតជាចង់ឃើញខ្មែរយើង ចេះស្រលាញ់គ្នាឲ្យបានច្រើន កុំBullyគ្នាឯងអី ឃើញគេធ្វើបានល្អ ក៏លើកទឹកចិត្ត ហើយខំUpdate ខ្លួនឯងឲ្យល្អ កុំយកការស្មានរបស់យើងទៅបំផ្លាញអ្នកដទៃណាម្នាក់អី»។

កំពូលតារាចម្រៀងប្រុស ឧកញ៉ា ខេមរៈ សិរីមន្ត បានឲ្យដឹងបន្ថែមថា «ជាក់ស្ដែងខ្ញុំស្គាល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ច្បាស់ គាត់ជាមនុស្សមានសន្ដានចិត្តល្អណាស់ អ្នកដែលបានរួមការងារជាមួយគាត់តែងតែស្រលាញ់គាត់ មួយរយៈនេះ ឃើញមានអ្នក bullyគាត់ ខ្ញុំពិតអាណិតគាត់ណាស់ សូមជូនពរមនុស្សល្អដូចអ្នកឧកញ៉ា មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច នឹងបន្តរួមចំណែកកិច្ចការមនុស្សធម៌ ជួយដល់ប្រជាជនយើងតរៀងទៅ សូមជូនពរបងប្អូនប្រជាជនខ្មែរយើងមានសុខភាពបរិបូណ៌ និងសម្រេចកិច្ចការងារជោគជ័យទាំងអស់គ្នា»។
មិនបង្អង់យូរ អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra ឧកញ៉ា យឹម តាស្រង់ នៅថ្ងៃទី ២៣ ខែមករានេះ ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍ខ្លួនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឆ្លើយតបទៅបុគ្គលដែលសរសេរព័ត៌មានមិនត្រឹមត្រូវពីអ្នកឧកញ៉ាដែរនោះថា មិនគួរណាអ្នកសារព័ត៌មានមួយរូប នៃសារព័ត៌មានបរទេសផ្សាយជាភាសាខ្មែរមួយ ផ្សាយដោយគ្មានការពិតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែបនេះសោះ។
ឧកញ៉ា យឹម តាស្រង់ បានសរសេរបែបនេះថា «ខ្ញុំមើលទៅលោកពូចេះស្រឡាញ់គ្រួសារ ស្រឡាញ់កូនប្រពន្ធដែរ តែមិនគួរណាពូដាច់ចិត្ត ផ្សាយព័ត៌មានចោទប្រកាន់ខុសការពិតទាំងស្រុង បំផ្លាញអង្គភាពគេដែលចញ្ចឹមជីវភាពគ្រួសាររាប់ម៉ឺននាក់ ដែលរស់ជ្រកក្រោម ការគិតគូរចំណូលប្រចាំខែ គ្នាមានម្ដាយ មានឪពុក ចាស់ជរា អ្នកខ្លះមានប្រពន្ធពោះធំ អ្នកខ្លះមានគ្រួសារពិការភាព អ្នកខ្លះម្ដាយឈឺ ដែលអង្គភាពក្រុមហ៊ុន បានបីបាច់ថែរក្សាគាត់»។

អ្នកនិពន្ធរូបនេះបន្ថែមថា «តែលោកពូ បែរជាយកចុងប៊ិចដែលមានចំណេះដឹងរហូតដល់បណ្ឌិតមកបំផ្លាញបងប្អូនបុគ្គលិកកម្មករដ៏កម្សត់ ដែលគ្រួសាររាប់ម៉ឺននាក់ជ្រកកោន ការសរសេរបែបបំភ្លៃការពិតទាំងស្រុង ដោយគ្រាន់តែចង់ចំណេញនយោបាយរបស់មេបក្សលោកពូ ពូឈាមជាខ្មែរ រៀនចេះដឹងរហូតដល់បណ្ឌិត លោកពូព្រៃផ្សៃណាស់ លោកពូប្រើអំណាចសារព័ត៌មានបរទេស មកបំផ្លាញ សម្លាប់ជីវភាព របស់បងប្អូនបុគ្គលិកកម្មករ យើងទាំងអស់គ្នា នឹងចងចាំនូវអំពើរបស់លោកពូ»។
ឧកញ៉ា យឹម តាស្រង់ បានបន្ថែមទៀតថា «ពួកខ្ញុំ ទោះមិនបានរៀនសូត្រខ្ពង់ខ្ពស់ ប្រឹងធ្វើតែអំពើល្អ ប្រឹងជួយគ្នាប្រឹងរស់ ហើយចែករំលែកគ្នាគ្រប់កាលៈទេសៈ មិនគួរណាមានមនុស្សឈាមជ័រខ្មែរ បែរធ្វើរឿងដ៏ស្មោកគ្រោកនេះ។ លោកនឹងទទួលកម្មពៀរវេរាមិនខាន លោកពូមិនមែនជា អង្គភាពក្រុមហ៊ុនពួកយើង និងបុគ្គលិកកម្មករ លោកពូមិនយល់ការលំបាកនោះទេ លោកពូនៅសោយសុខ បរទេស ហើយប្រើចំណេះដឹងមកសម្លាប់ខ្មែរគ្នាឯង ដោយអំណាចសារព័ត៌មាន ដោយបានចំណូលរស់ហ៊ឺហាតែគ្រួសារលោកបីបួននាក់នោះទៅ។ បុគ្គលិកកម្មករ ក្រុមហ៊ុនអង្គភាពយើងគ្រប់គ្នា សន្យាថា នឹងចងចាំគ្រួសារលោកពូទុកមិនឲ្យភ្លេច»៕

អត្ថបទ ៖ ពិសី



-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


