ជីវិតកម្សាន្ដ
Engfa ថា តាំងពីក្លាយជាបវរកញ្ញា អ្នកគាំទ្រហ៊ានចាយប្រាក់ទិញវត្ថុផ្គាប់ចិត្តនាងគ្រប់យ៉ាង
កាលពីថ្ងៃទី២២ខែមករា ម្ចាស់តំណែងបវរកញ្ញា Miss Grand Thailand 2022 នាង Engfa Waraha បានបង្ហាញខ្លួនក្នុងកម្មវិធីនោះ 3 Saeb និង Mod Dum Kachapha ខណៈជាពិធីករបានសួរនាងថា តើទទួលបាននាឡិកាម៉ាក Rolex ប៉ុន្មានគ្រឿង តាំងពីក្លាយជារាជិនីសម្រស់មក។

ម្ចាស់តំណែងបវរកញ្ញា Miss Grand Thailand 2022 និងជាបវរកញ្ញារងលេខ១ Miss Grand International 2022 បាននិយាយថា ហ្វេនបានចាយប្រាក់ទិញនាឡិកា Rolex អស់ ៣គ្រឿងហើយ សម្រាប់ជាកាដូឲ្យនាងជាបន្តបន្ទាប់។ បន្ទាប់មកទៀតពិធីករក៏បានសួរទៀតថា តើអ្វីជាអំណោយដ៏ធំបំផុតពីអ្នកគាំទ្រ? Engfa Waraha ឆ្លើយដោយមិនស្ទាក់ស្ទើរសូម្បីតែបន្តិចថា ជាផ្ទះធ្វើឲ្យធ្វើពិធីករដល់ថ្នាក់សើចចុកពោះ ក្រោយដឹងថាអ្នកគាំទ្រប្រមូលផ្តុំគ្នាចាយលុយលើនាងច្រើនយ៉ាងនេះ។

ទោះយ៉ាងណា Engfa Waraha ក៏បានបន្ថែមទៀតថា អ្នកគាំទ្រតែម្នាក់គត់ដែលជួយបង់ថ្លៃផ្ទះរបស់នាង បន្ថែមពីលើនេះនាងក៏បានលាតត្រដាងដែរថា បច្ចុប្បន្ននាងគ្មានផ្ទះនៅបាងកកទេ។ ប៉ុន្តែកំណត់គោលដៅនៅឆ្នាំក្រោយដើម្បីទិញវាមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាថៃ Engfa ទម្លាយថា កុមារភាពរបស់នាងប៊ិះត្រូវគេចាប់រំលោភ
ចុចអាន៖អ្នកដឹកនាំរឿងប៉ុស្តិ៍លេខ ៣ ទម្លាយរូបភាពអតីតកាលរបស់ Kimberly មើលសឹងមិនស្គាល់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


