ជីវិតកម្សាន្ដ
បវរកញ្ញាថៃ Engfa ទម្លាយថា កុមារភាពរបស់នាងប៊ិះត្រូវគេចាប់រំលោភ
នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានបវរកញ្ញា Engfa Waraha បានទម្លាយអារម្មណ៍ពិតថា កាលនៅកុមារភាព នាងប៊ិះនឹងត្រូវមនុស្សមិនគ្រប់សតិចាប់រំលោភ ព្រោះតែឪពុកម្ដាយមានជំនឿនិងទុកចិត្តគេខ្លាំងពេក។

យ៉ាងណាមិញក្រោយនាងនិយាយដូច្នេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មិនគិតថាបវរកញ្ញារូបនេះនឹងផ្ដល់ចម្លើយបែបនេះដល់មហាជនឡើយ។ Engfa ក៏បានបន្ថែមទៀតថា នាងកម្រនិយាយណាស់! រឿងសំខាន់គឺនាងទៅសម្ភាសន៍ច្រើន ហើយត្រូវបានសួរសំណួរដូចគ្នា ដែលក្នុងកម្មវិធីនេះ Engfa ចង់ឃើញទិដ្ឋភាពផ្សេងគ្នា។ ដូច្នេះនាងមានរឿងមួយដែលចង់ប្រាប់។ ជាឧទាហរណ៍សម្រាប់ការរស់នៅតែម្នាក់ឯង កាលនៅក្នុងវ័យកុមារភាពនាងប៊ិះតែត្រូវគេរំលោភ ប៉ុន្តែនាងបានរួចជីវិតនិងមានបញ្ហាណាមួយឡើយ។
បវរកញ្ញា Engfa Waraha បាននិយាយទៀយថា “មានអ្នកសុំទានក្បែរផ្ទះ គាត់ជាមនុស្សឆ្កួត សូមប្រើពាក្យថាឆ្កួត។ ព្រោះគាត់ចូលចិត្តនិយាយតែម្នាក់ឯង ហើយតែងតែរវើរវាយជានិច្ច។ ព្រោះធម្មតាម្ដាយរបស់ខ្ញុំ តែងចែកម្ហូបឲ្យគាត់។ យើងមិនបានគិតថាគាត់នឹងធ្វើអ្វីអាក្រក់នោះទេ ពោលគឺទុកចិត្តបំផុត! ថ្ងៃមួយពេលខ្ញុំនៅម្នាក់ឯង ខ្ញុំឃើញគាត់ព្យាយាមចូលមក តែខ្ញុំធ្វើពុតជាស្រែកតាមទូរស័ព្ទថាប៉ានឹងមកមែនទេ? គាត់ភ័យខ្លាចហើយក៏ត្រឡប់ទៅវិញ។ ប៉ុន្តែនៅពេលយប់ គាត់បានត្រឡប់មកវិញម្ដងទៀត។ លើកនេះនៅក្នុងបន្ទប់តែម្តង ខ្ញុំបានស្រែករហូតធ្វើឲ្យឪពុកម្ដាយភ្ញាក់ផ្អើល។ ពេលនោះខ្ញុំមិនចាំថាខ្ញុំអាយុប៉ុន្មានទេ ប៉ុន្តែដូចជានៅរៀនថ្នាក់ទី៤ហើយ”!

ទោះយ៉ាងណា Engfa មិនបានគិតថាអតីតកាលនោះគឺជាជាចំណងក្នុងចិត្តឬជាបញ្ហាទេ ពីព្រោះនាងមិនប្រកាន់នឹងមនុស្សមានស្មារតីមិនស្ថិតស្ថេរឡើយ។ អ្វីៗអាចកើតឡើងបាន! ប្រហែលជាដោយការជឿទុកចិត្តរបស់យើងចំពោះគេពេក ពីព្រឹត្តិការណ៍នោះបានធ្វើឲ្យនាងមានការប្រុងប្រយ័ត្នកាន់តែខ្លាំង។ មិនមែនតែនាងទេ ម៉ាក់ប៉ាមានការប្រុងប្រយ័ត្នជាងមុនឆ្ងាយ។ ក្រោយចូលក្នុងវិស័យសិល្បៈនេះ មិនមានព្រឹត្តិការណ៍បែបនេះទៀតទេ។ ដូច្នេះវាផ្តល់ឲ្យយើងនូវមេរៀនពីការស្ថិតនៅក្នុងតំបន់ប្រថុយប្រថាន ឬនៅជាមួយនរណាម្នាក់នៅក្នុងក្រុមដែលមានហានិភ័យ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកដឹកនាំរឿងប៉ុស្តិ៍លេខ ៣ ទម្លាយរូបភាពអតីតកាលរបស់ Kimberly មើលសឹងមិនស្គាល់
ចុចអាន៖បវរកញ្ញាចក្រវាលថៃ Anna ស្លៀកឈុតក្រហមបង្អួតសាច់យ៉ាងចាស់ដៃ ក្នុងថ្ងៃចូលឆ្នាំ ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


