ព័ត៌មានជាតិ
៣ចំណុចពីនាយឧត្ដមសេនីយ៍ វង្ស ពិសេន
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារចុះជួយស្រុកពារាំង ខេត្តព្រៃវែង បានផ្ញើសារ៣ចំណុច ខណៈចូលរួមពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពង់ពពិល កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការសោកស្ដាយចំពោះរអគ្គិភ័យ ដែលឆាប់ឆេះផ្សារកំពង់ពពិល បំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករ។ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បានស្នើឲ្យឲ្យបងប្អូនអាជីវករឯកភាពគ្នា ដោយផ្តិតមេដាយស្តាំលើគំរូប្លង់សម្រាប់សាងសង់ឡើងវិញ។

ថ្លែងនៅក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍បានលើកជាអនុសាសន៍សំខាន់ៗចំនួន៣ចំណុច គឺទី. មានសុខសន្តិភាព បានមកដល់សព្វថ្ងៃនេះ ក៏ដោយសារមាន ៧-មករា-១៩៧៩ ជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យរស់រានមានជីវិត និងសិទ្ធិសេរីភាពពេញលេញ ដូច្នេះយើងគ្រប់គ្នាត្រូវតែចង់ចាំអំពីគុណបំណាច់របស់សម្តេចតេជោ ដែលហានលះបង់ និងយកអាយុជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេស ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ និងបានទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញសាជាថ្មីទៀត។ មានសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ យើងត្រូវតែរួមគ្នាថែរក្សាឲ្យខានតែបាន និងមិនត្រូវឲ្យបាត់បង់ឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
ទី២. ក្រើនរម្លឹកដល់ក្រុមការងារទាំងអស់ បន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អំពីបញ្ហាក្តៅគគុករបស់ជំងឺកូវីដ-១៩ ដើម្បីឲ្យបងប្អូន ចូលរួមទប់ស្កាត់ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល។
ទី៣. រក្សាឲ្យបាន នូវស្ថានភាព និងស្ថេរភាពនយោបាយ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


