ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ និងកម្លាំងទាំងអស់ គាំទ្រជានិច្ចរាល់ការសម្រេចរបស់រាជរដ្ឋាភិបាល
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ និងកម្លាំងទាំងអស់ គឺបានបង្ហាញការគាំទ្រជានិច្ចរាល់ការសម្រេចរបស់រាជរដ្ឋាភិបាល។

លោកបានថ្លែងបែបនេះ នាឱកាសអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាលពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈធិបតី ពីលោកកែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជាប្រចាំក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានណែនាំដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា និងរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ។

ឆ្លៀតក្នុងឱកាសនោះ លោក កែវ វណ្ណថន បានមានប្រសាសន៍ លើកទឹកចិត្តដល់កងកម្លាំងទាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្សេងៗទាក់ទងនឹងបញ្ហាព្រំដែន។ លើសពីនេះ លោកបានថ្លែងនូវការកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី។
បន្ទាប់ពីការសំណេះសំណាល និងពាំនាំនូវប្រសាសន៍ណែនាំផ្តាំផ្ញើ របស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួចមក លោករដ្ឋលេខាធិការ និងប្រតិភូ អញ្ជើញត្រួតពិនិត្យ កងកម្លាំង មធ្យោបាយ សម្ភារៈ យុទ្ធោបករណ៍ ដែលកំពុងត្រៀមបម្រុងសម្រាប់ប្រើប្រាស់ក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចការពារនូវបូរណ ភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ។

ជាមួយគ្នានេះ គណៈអធិបតី បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់ស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបានបែង ចែកនិងប្រើប្រាស់ក្នុងអង្គភាព៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


