ព័ត៌មានជាតិ
ក្រុមការងារចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង នាំយកអំណោយជូនគ្រួសារវីរកងទ័ព និងពលរដ្ឋខ្វះខាតជាង ៧០គ្រួសារ
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ត្រពាំងក្រសាំង ដែលមានលោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតចំនួន ៧៨គ្រួសារ។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងសប្បុរសជន ជាច្រើនរូបទៀត។

លោក ងុយ រិទ្ធ បានលើកឡើង នូវវីរភាពរបស់វីរកងទ័ពរបស់កម្ពុជា ដែលបានលះគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានពីប្រទេសជិតខាង។ លោកថា «សម្រាប់កម្លាំងជួរក្រោយ នៅតែបន្តគាំទ្រវីរកងទ័ពជួរមុខ ហើយការចុះជួបសំណេះសំណាលនាពេលនេះ ក៏ដើម្បីពាំនាំនូវការនឹករលឹកពីសំណាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំពោះបងប្អូនគ្រួសារវីរកងទ័ពដែលនៅក្នុងសង្កាត់ត្រពាំងក្រសាំង ក៏ដូចជានឹករលឹកចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាលោករដ្ឋមន្ត្រី»។
បន្ទាប់ពីជួបសំណេះសំណាលរួច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង បាននាំយកអំណោយរបស់សប្បុរសជនចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតផងដែរ៕







-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


