ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ី បញ្ចេញវីដេអូមួយទៀតអំពីប្រតិបត្តិការរុករកបំណែកយន្តហោះនៅបាតសមុទ្រ
ក្រុមអ្នកមុជទឹកឥណ្ឌូនេស៊ី បានធ្វើប្រតិបត្តិការក្នុងសមុទ្រជ្វា ដើម្បីរុករកកម្ទេចកម្ទីនិងទ្រព្យសម្បត្តិរបស់អ្នកដំណើរដោយសង្ឃឹមថា អាចរកឃើញប្រអប់ខ្មៅពីយន្តហោះដែលបានធ្លាក់កាលពីថ្ងៃសៅរ៍ ជាមួយមនុស្ស៦២នាក់ជិះក្នុងនោះ។
វីដេអូក្រោមទឹកនៃបេសកកម្មជួយសង្គ្រោះរបស់ពួកគេ បានបង្ហាញអ្នកមុជទឹកពិនិត្យមើលបំណែកដ៏ធំពីយន្តហោះ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ដែលក្រុមអ្នកស៊ើបអង្កេតនិយាយថា នៅតែទាក់ទងបានពេលធ្លាក់ចូលសមុទ្រ។
កាបូបស្ពាយ Marvel របស់កុមារគឺស្ថិតក្នុងចំណោមរបស់របរដែលក្រុមអ្នកស្វែងរក បានរកឃើញនៅពេលពួកគេរើកកាយតាមបំណែកយន្តហោះ។
អ្នកដំណើរនិងអាកាសយានិកទាំងអស់៦២នាក់ដែលជិះក្នុងយន្តហោះនោះ គឺជាជនជាតិឥណ្ឌូនេស៊ីដោយក្នុងនោះមានកុមារ៧នាក់ និងទារក៣នាក់។
បុគ្គលិកប្រហែល២,៦០០នាក់ កំពុងធ្វើការក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈទូកនិងឧទ្ធម្ភាគចក្ររាប់សិបគ្រឿង បាននាំយកបំណែកយន្តហោះនិងសម្លៀកបំពាក់អ្នកដំណើរចេញពីទឹករាក់ជម្រៅប្រហែល ៧៥ហ្វីត។

ថង់ដាក់សពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស ដែលនៅទីនោះ ក្រុមអ្នកស៊ើបអង្កេតសង្ឃឹមថា អាចកំណត់អត្តសញ្ញាណជនរងគ្រោះដោយការពិនិត្យ DNA។
រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតមិនទាន់អាចនិយាយពីមូលហេតុដែលយន្ដហោះអាយុ២៦ឆ្នាំនេះ ធ្លាក់ក្នុងរយៈពេលតែ៤នាទីបន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតាបានទេ ប៉ុន្តែនិយាយថា ពួកគេដឹងទីតាំងរបស់ប្រអប់ខ្មៅនៅក្នុងសមុទ្រហើយ។

ការស្រង់បានប្រអប់ពណ៌ទឹកក្រូច ដែលកត់ត្រាសំឡេងកាប៊ីនយន្ដហោះនិងថតទិន្នន័យហោះហើរ ទំនងជាជួយពន្យល់ពីមូលហេតុដែលយន្ដហោះនេះធ្លាក់ចុះយ៉ាងលឿន៕






ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


