ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង បន្តចុះត្រួតពិនិត្យទីតាំងធ្លាប់លេងល្បែងស៊ីសង នៅក្នុងទឹកដីក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងស៊ីសង (ឡូតូអនឡាញនិងមាន់ជល់អនឡាញ) ហើយសមាសភាពចូលរួម មានលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត លោកអធិការរងក្រុងបាវិត លោកចៅសង្កាត់ច្រកម្ទេស លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់។

លោក សេង សិលា អភិបាលរងខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានថាមានទីតាំងផ្តល់កន្លែងភ្នាល់លេងល្បែងស៊ីសង លោក ម៉ែន វិបុល បាលខេត្តស្វាយរៀងបានចាត់ឱ្យលោក និងលោក ម៉ែន អេង ជាអភិបាលរងខេត្ត ដឹកនាំសហការជាមួយរដ្ឋបាលក្រុងបាវិត សង្កាត់ច្រកម្ទេស បានចុះពិនិត្យទីតាំងខាងលើនេះ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀតថា ក្រោយពីចុះទៅដល់ទីតាំងហាងកាហ្វេខាងនេះ ពិនិត្យឃើញថា ទីតាំងមួយនេះគ្មានសកម្មភាពបើកលេងល្បែងស៊ីសងនោះទេ ហើយទីតាំងនេះក៏ធ្លាប់ត្រូវបានធ្វើកិច្ចសន្យាអប់រំ ណែនាំជាមួយអាជ្ញាធរមូលដ្ឋានរួចហើយដែរ។
លោក ម៉ែន អេង បានធ្វើការណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេខាងលើ កុំឱ្យមានការលួចលាក់ផ្តល់កន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយទៅនិងច្បាប់ទាំងអ្នកលេង និងទាំងអ្នកផ្តល់ទីតាំងផងដែរ។
លោកអភិបាលរងខេត្តបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យនាំគ្នាចូលលេងល្បែងស៊ីសងនៅតាមបណ្តាលកាស៊ីណូ និងទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលខុសទៅនិងច្បាប់ ហើយប្រឈមទៅនិងទោសទាន់ទៀតផង៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


