Connect with us

កីឡា

APSF អំពាវ​នាវ​​​ឲ្យ​​អាស៊ានពួត​ដៃ​គ្នា​ដើម្បី​ធានា​​ជោគជ័យ​អាស៊ាន​​ប៉ារ៉ា​ហ្គេម​​នៅ​​កម្ពុជា​​

បានផុស

នៅ

សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ីអាគ្នេយ៍​ (APSF) បាន​អំពាវ​នាវ​ដល់​ប្រទេស​ជា​សមាជិក​ អត្តពលិក និង​ប្រតិភូ​​អាស៊ាន​ទាំង​អស់​​ខិត​ខំ​ប្រឹង​​ប្រែង​រួម​គ្នា​​ដើម្បី​ធានា​បាន​នូវ​​​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ នា​ខែ​មិថុនា​ ឆ្នាំ​២០២៣ នៅរាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម លើក​ទី​៣២ ​ត្រូវ​បាន​ប្រារព្ធ​កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មករា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ខណៈ​ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​​នៃ​ដំណើរ​ឆ្ពោះ​ទៅ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​គ្រោង​នឹង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​នេះ។

ក្នុង​ការ​ចូល​រួម​អបអរសាទរ​ពិធី​រាប់​ថយ​ក្រោយ​១០០ថ្ងៃ លោក Osoth Bhavilai ប្រធាន APSF ​បាន​សម្តែង​ការ​អរគុណ​ដល់​​កម្ពុជា​ដែល​បាន​ប្តេជ្ញា​ចិត្ត និង​ប្រឹង​ប្រែង​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ពហុកីឡា​ទាំង​ពីរ។

លោក​មាន​ប្រសាសន៍​ថា ៖«ក្នុង​នាម​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល (BOG) និង​គណៈកម្មាធិការ​ប្រតិបត្តិ (EXCO), ខ្ញុំ​សូម​អបរ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា និងគណៈកម្មាធិការ​រៀបចំ​ការ​ប្រកួតក្នុង​​ស្រុក​សម្រាប់​ការ​ប្រឹង​ប្រែង​ដើម្បី​ធានា​បាន​នូវ​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម នា​ខែ​មិថុនា ​ខាង​មុខ​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ​សុវត្ថិភាព និង​ផាសុកភាព​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់​គ្នា​ដែល​ជា​ចំណុចអាទិភាព»។

កីឡាជន​ពិការ​កម្ពុជា (រូបថត៖ វឌ្ឍនា)

«APSF ដូច​មុន​ៗ​​ដែរ​ នឹង​បន្ត​សហការ និង​ជួយ​ដល់​ប្រទេស​ម្ចាស់​ផ្ទះ​​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ធានា​បាន​នូវ​ការរៀបចំ​ហ្គេម​​ប្រកប​ដោយ​យុត្តិធម៌ និង​ស្មារតី​​​កីឡា សំខាន់​បំផុត​គឺលើក​កម្ពស់​ស្មារតី​សាមគ្គីភាព និង​សមភាព​សម្រាប់​អត្តពលិក​របស់​យើង»។

ជា​មួយ​គ្នា​នេះ លោក​ស្រី Wandee Tosuwan អគ្គលេខាធិការ APSF បានលើក​ឡើង​ថា រហូត​ដល់​ពេល​នេះ APSF មាន​កិច្ច​ប្រជុំ​ផ្ទាល់​មុខ​គ្នា២​លើក​ និង​កិច្ច​ប្រជុំ​តាម​អនឡាញ​ជា​ច្រើន​ទៀត​ជា​មួយ CAMAPGOC ​ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពាក់​ព័ន្ធ​នឹង​គណៈកម្មការ​ជា​ច្រើន ដូច​ជា ​គណៈកម្មការ​កីឡា បច្ចេកទេស​ វេជ្ជសាស្ត្រ ការ​ប្រឆាំង​សារធាតុ​ហាម​ឃាត ការ​ដឹក​ជញ្ជូន ស្នាក់នៅ​ និង​ម្ហូប​អាហារ។

«យើង​ត្រូវ​ការ​សាងទំនុក​ចិត្ត បន្ទាប់​ពី​រៀបចំ​​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ នៅ​សូឡូ កាល​ពី​ឆ្នាំ​មុន​បាន​ជោគជ័យ ទោះ​ជា​​ប្រឈម​នឹង​កូវីដ-១៩។ CAMAPGOC និង​ APSF ត្រូវ​ធ្វើ​​ការ​ជិតស្និទ្ធ​គ្នា​ នៅ​ពេល​យើង​កំពុង​សម្លឹង​ឆ្ពោះ​ទៅរក​ហ្គេមដ៏​អស្ចារ្យ​ដើម្បី​បន្សល់​ទុក​មរតក​នៅ​កម្ពុជា ក៏ដូច​ជា​អាស៊ាន​ទាំង​មូល»៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម