Connect with us

ជីវិតកម្សាន្ដ

អតីតអ្នកកីឡាកាស Dave Bautista បញ្ចប់ក្ដីសុបិនចង់ដើរតួជា Bane ក្នុងរឿងមនុស្សប្រចៀវ

បានផុស

នៅ

តារាសម្ដែងអាមេរិកាំង Dave Bautista មានក្ដីសុបិនចង់ដើរតួ Bane យូរមកហើយ រហូតដល់សហនាយកប្រតិបត្តិគឺលោក James Gunn និង Peter Safran រៀបចំគម្រោង ១០ ឆ្នាំសម្រាប់ចក្រវាល DC ទើប Dave ដឹងខ្លួនថាមិនអាចទៅរួច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងតួ Bane ចុងក្រោយសម្ដែងដោយលោក Tom Hardy តារាសម្ដែងជនជាតិអង់គ្លេស ស្របនឹងនោះគាត់ត្រូវហ្វឹកហាត់មួយថ្ងៃបួនដង និងបរិភោគអាហារយ៉ាងច្រើនដូចសត្វសេះដើម្បីឡើងជាង ១៣ គីឡូឲ្យសក្ដិសមនឹងតួចិត្តអាក្រក់ខាងលើក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក Dave អាចដើរតួជា Bane បានយ៉ាងងាយបើពឹងផ្អែកទៅលើរាងកាយដ៏អំណោយផលរបស់គាត់ ប៉ុន្តែគេចង់បានតារាវ័យក្មេងមកសម្ដែងវិញទើបអាចប្រោសចក្រវាល DC ឲ្យរស់ឡើងម្ដងទៀតតាមផែនការ ។ 

យ៉ាងណាមិញ Dave យល់ព្រមដកខ្លួនចេញពីសេចក្ដីមានះទុកឱកាសឲ្យក្មេងជំនាន់ក្រោយប្រឡូកក្នុងវិស័យសិល្បៈជំនួសខ្លួនដោយក្ដីរីករាយ ណាមួយគាត់អាយុ ៥៤ ឆ្នាំទៅហើយមិនអាចកំដរចក្រវាល DC បានរលូនដូចពីក្មេងឡើយ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ កំពូលកីឡាកាសល្បីៗជំនាន់មុន អ្នកទស្សនាមិនចេះជិនណាយ មកទល់ពេលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម