Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន ប្រើផ្លូវងងឹតដាក់អំពើលោក ពូទីន

បានផុស

នៅ

លោកស្រី Olesya Ilashchuk ដែល​ទើប​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ ប្រចាំ​ប្រទេស​ប៊ុលហ្គារី កំពុង​ប្រយុទ្ធ​ជាមួយ​លោក ពូទីន តាមផ្លូវងងឹត។

លោកស្រី Olesya Ilashchuk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​និយាយ​ថា លោកស្រី​បាន​បង្កើត​តុក្កតា Voodoo ​មួយ ដោយហៅថាជា សត្រូវរួម។ លោកស្រីបានសរសេរនៅលើ Telegram ថា “ឥឡូវខ្ញុំមានតុក្កតា ហើយដោតម្ជុលលើវា។ ខ្ញុំត្រូវធ្វើការងាររបស់ខ្ញុំឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន!”។

គួរបញ្ជាក់ថា លោកស្រី Ilashchuk ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅថ្ងៃទី២៣ខែធ្នូ។ បន្ទាប់មករឿងអាស្រូវបានផ្ទុះឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយ ខណៈមានការលាតត្រដាងថា លោកស្រីមានបទពិសោធន៍ក្នុងការជួសជុលគ្រឿងអលង្ការ និងសូម្បីតែការរួមភេទ ប៉ុន្តែមិនមានបទពិសោធន៍ក្នុងការងារការទូតឡើយ។

ដោយឡែក កាលពីខែធ្នូ គ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ មើលឃើញថា សន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីនឹងមកដល់នៅខែសីហាឆ្នាំ២០២៣ខាងមុខ។

នៅក្នុងពិធីមួយ ដែលមានទាំងសត្វពស់លូនលើរូបថតប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងលោក Vladimir Putin របស់រុស្ស៊ីផងដែរនោះ ក្រុមគ្រូវេទមន្ត និងគ្រូបុរាណនៅរដ្ឋធានី លីម៉ា របស់ប្រទេសប៉េរូ បានទាយថា ជម្លោះនឹងបញ្ចប់នៅខែសីហាឆ្នាំក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kiwi Farms

ចុចអាន៖ គ្រូវេទមន្ត មើលឃើញពេលវេលា ដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម