វប្បធម៌ ជំនឿ
គ្រូវេទមន្ត មើលឃើញពេលវេលា ដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ (មានវីដេអូ)
គ្រូវេទមន្តកុលសម្ព័ន្ធប៉េរូ មើលឃើញថា សន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីនឹងមកដល់នៅខែសីហាឆ្នាំ២០២៣ខាងមុខ។

នៅក្នុងពិធីមួយ ដែលមានទាំងសត្វពស់លូនលើរូបថតប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងលោក Vladimir Putin របស់រុស្ស៊ីផងដែរនោះ ក្រុមគ្រូវេទមន្ត និងគ្រូបុរាណនៅរដ្ឋធានី លីម៉ា របស់ប្រទេសប៉េរូ បានទាយថា ជម្លោះនឹងបញ្ចប់នៅខែសីហាឆ្នាំក្រោយ។

នៅលើកំពូលភ្នំ San Cristobal គ្រូវេទមន្តទាំងអស់ ដែលស្លៀកពាក់ប្រពៃណី Andean បានស្វាគមន៍ឆ្នាំថ្មីនៅក្នុងពិធីបរិសុទ្ធ ដោយមានការដាក់ផ្កា ធូប ពស់រស់ និងរូបថតឥស្សរជននយោបាយសំខាន់ៗ នៅពេលពួកគេធ្វើការទស្សន៍ទាយសម្រាប់ឆ្នាំ២០២៣ខាងមុខ។

ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ខែធ្នូ ដើម្បីទស្សន៍ទាយអំពីអ្វីដែលនឹងកើតឡើងក្នុងឆ្នាំថ្មី។

គ្រូវេទមន្តឈ្មោះ Cleofe Sedano បាននិយាយថា “អ្វីៗទាំងអស់នេះនឹងស្ងប់ទៅវិញ។ សន្តិភាព ភាពស្ងប់ស្ងាត់នឹងមកដល់។ នោះហើយជាអ្វីដែលយើងមើលឃើញ។ សន្ធិសញ្ញាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវចុះហត្ថលេខានៅខែសីហា ឆ្នាំក្រោយ”។

ពិធីនេះបានធ្វើឡើង ១០ខែបន្ទាប់ពីរុស្ស៊ីវាយលុកអ៊ុយក្រែន ដែលបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។

លើសពីនេះ គ្រូវេទមន្ត និងជាប្រធានអង្គការគ្រូបុរាណនិងគ្រូវេទមន្តអន្តរជាតិ នៃប្រទេសប៉េរូ លោក Walter Alarcon បាននិយាយថា នៅឆ្នាំក្រោយនឹងមានការរញ្ជួយដី ប៉ុន្តែមិនមែននៅក្នុងរដ្ឋធានីនៃប្រទេសប៉េរូនោះទេ គឺនៅកន្លែងផ្សេងទៀត។ ប្រហែលជានៅភាគខាងជើងទ្វីបអាមេរិក ឬអាចជាសហរដ្ឋអាមេរិកតែម្តង ហើយនឹងមានសោកនាដកម្មជាច្រើន ដែលភាគច្រើនទាក់ទងនឹងជាអាកាសធាតុ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Zelensky ប្រកាសថា អ៊ុយក្រែន ជាមេដឹកនាំ ពិភពលោកសេរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


