ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅបុរីកីឡាសប្បាយចិត្ត ពេលបានកម្មសិទ្ធិលំនៅឋានស្របច្បាប់
ភ្នំពេញ ៖ លោកយាយ ប៊ិន អ៊ីម រស់នៅក្នុងបុរីកីឡាបានលើកដៃសំពះឆ្លើយតបទៅនិងលោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ ខណៈដែលលោកចុះទៅបំពេញការងារចុះបញ្ជីកម្មសិទ្ធិជូនប្រជាពលរដ្ឋថា លោកយាយសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ នៅពេលដែលរាជរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិដល់ប្រជាពលរដ្ឋរស់នៅក្នុងបុរីកីឡាស្ថិតក្នុងទឺកដី ខណ្ឌ៧មករារាជធានីភ្នំពេញ បានកាន់កាប់ដោយស្របច្បាប់នោះ។

លោក យាយ ប៊ិន អ៊ីម បានបន្តថា អ្វីដែលលោកយាយសែនពេញចិត្តនោះ គឺកាយវិការរបស់មន្ត្រីរាជការចុះមកវាស់វែងដីធ្លីពិសេសគឺលោក ក្មួយ លឹម ពី បានជួបសំណេះសំណាលជាមួយលោកយាយដោយម្រាមដៃដប់របស់លោកក្មួយគឺសំពះលោកយាយ លោកតា រួមទាំងប្រជាពលរដ្ឋដោយភាពស្និទ្ធស្នាលនិងរាក់ទាក់បំផុត។

ចំណែកលោកយាយ ប៉ោ ហុងគី វិញបានបញ្ជាក់ថា លោកយាយនិងកូនចៅរួមទាំងប្រជាពលរដ្ឋរស់នៅក្នុងបុរីកីឡាសូមសំដែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានសម្រេចផ្តល់កម្មសិទ្ធិគ្រប់គ្រងលំនៅដោយស្របច្បាប់ហើយថែមទាំងមិនចាំបាច់ចំណាយថវិកាពីប្រជាពលរដ្ឋទៀតផង។

លោកយាយក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងបុរីកីឡាសូមសន្យាថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ដឹកនាំប្រទេសតទៅមុខទៀត ព្រោះសម្តេចនិងហើយដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាពដល់ថ្ងៃនេះ។

ដោយឡែកលោក លឹម ពី បានឲ្យដឹងដែរថា លោកពេញចិត្តនិងដឹកនាំមន្ត្រីរាជការក្នុងការិយាល័យភូមិបាលខណ្ឌច្បារអំពៅចុះមកបំពេញការងារជូនអង្គភាពដែលដឹកនាំផ្ទាល់ពីលោក សារិន វណ្ណា ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់។ ហើយមន្ត្រីរាជការម្នាក់ៗមកបំពេញការងារដោយសប្បាយរីករាយព្រោះជាភារកិច្ចបម្រើជាតិនិងប្រជាជន៕
ដោយ ៖ នរា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


