ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅ តួកគី, អ៊ុយក្រែន ផ្ដល់ជំនួយក្នុងការរុករក ខណៈ រុស្ស៊ី ចូលរួមរំលែកទុក្ខ
តួកគីដែលកំពុងជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៨ រ៉ិចទ័រ ពេលនេះទទួលបានជំនួយសង្គ្រោះជាច្រើនពីបណ្ដាប្រទេសផ្សេងៗគ្នា ដោយក្នុងនោះក៏មានអ៊ុយក្រែនផងដែរ ខណៈរុស្ស៊ីវិញបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះក្នុងហេតុការណ៍ដ៏បំផ្លិចបំផ្លាញមួយនេះ ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងសារតាមរយៈវីដេអូមួយថា “អ៊ុយក្រែនបានផ្ដល់ជំនួយសម្រាប់ប្រតិបត្តិការរុករក និងជួយសង្គ្រោះដល់រដ្ឋាភិបាលរបស់លោក Recep Tayyip Erdogan បើទោះបីជាប្រទេសរបស់ខ្លួនកំពុងហែកហួរដោយសង្គ្រាមក៏ដោយ ។
ចំណែកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចូលរួមរំលែកទុក្ខ និងសម្ដែងការអាណិតអាសូរចំពោះការស្លាប់របស់មនុស្សរាប់ពាន់នាក់ និងបានជូនពរអ្នករបួសក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅភាគខាងត្បូងមួយនេះ ឲ្យឆាប់សះស្បើយផងដែរ ។

ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេសរយៈពេល ៧ ថ្ងៃផងដែរ ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារដល់ខេត្តចំនួន ១០ នៅភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥,៨៩៤ នាក់ និងជាង ១៤,៤៨៣ នាក់ផ្សេងទៀតបានរងរបួស ៕

ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅ តួកគី កើនដល់ជិត ៨ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


