ព័ត៌មានអន្ដរជាតិ
ទុក្ខជាន់ទុក្ខ! រញ្ជួយដីបណ្តាលឲ្យបាក់ទំនប់ទឹក ជន់លិចផ្ទះប្រជាជន ស៊ីរី (មានវីដេអូ)
បន្ទាប់ពីគ្រោះរញ្ជួយដី អ្នកខេត្ត អ៊ីដលីប នៃប្រទេសស៊ីរី កំពុងជួបទុក្ខវេទនាមួយទៀត ដោយទំនប់ទឹកនៅទីនោះ បានបាក់ជាហេតុបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង និងជន់លិចផ្ទះប្រជាជន។

អ្នកសារព័ត៌មានរបស់ Al Jazeera គឺលោក Sohaib Al Khalaf បានរាយការណ៍ថា គ្រោះរញ្ជួយដី និងទឹកជន់លិចពីទន្លេ Asi បានបំផ្លាញផ្ទះជាង២០ខ្នងនៅក្នុងភូមិ al-Tlul និងជន់លិចជាច្រើនខ្នងទៀតនៅកន្លែងផ្សេង។
គ្រួសារទាំងឡាយ ត្រូវបង្ខំចិត្តចាកចេញពីភូមិ ដើម្បីស្វែងរកទីទួលសុវត្ថិភាព។

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី បានកើនឡើងលើស ២១.៥០០នាក់ហើយ គិតត្រឹមម៉ោង២:៣០ រសៀលថ្ងៃសុក្រទី១០ខែកុម្ភៈ។
ក្នុងនោះមនុស្ស ១៨៣៤២ នាក់បានស្លាប់នៅក្នុងប្រទេសតួកគី ខណៈ ៣៣៧៧ នាក់ ត្រូវបានគេដឹងថា ស្លាប់នៅក្នុងប្រទេសស៊ីរី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទារិកាជីវិតថ្លៃកើតក្រោមគំនរបាក់បែក ត្រូវគេដាក់ឈ្មោះឲ្យ ខណៈមនុស្សរាប់ពាន់នាក់ សុំយកទៅចិញ្ចឹម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


