ជីវិតកម្សាន្ដ
ល្បីថា តួឯកប្រុសរឿង “បុព្វេសន្និវាស” ផ្ញើសារញ៉ែប្រពន្ធគេ
ពិតជាព័ត៌មានដ៏រសើបនៅក្នុងសង្គមសិល្បៈថៃ ក្រោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកសាររបស់ស្ត្រីម្នាក់ ដែលអះអាងថា តួឯកប្រុសរឿង “បុព្វេសន្និវាស” លោក Pope Thanawat ឆាតញ៉ែនាង ទោះបីដឹងថានាងមានស្វាមីរួចហើយ។

យោងតាមសារដែលស្ត្រីម្នាក់នោះបានបង្ហោះនាងនិយាយថា Pope បានផ្ញើសារមកនាងដោយផ្ទាល់តាមរយៈគណនី Instagram ដោយតារាប្រុសរូបនេះឆាតញ៉ែនាង ទោះបីនាងបញ្ជាក់ថាខ្លួនជាស្ត្រីមានប្ដីយ៉ាងណាក្ដី។

បន្ទាប់ពីពាក្យចចាមអារ៉ាមបានរីករាលដាលពេញបណ្ដាញសង្គម អ្នកគាំទ្ររបស់តារាសម្ដែង Pope Thanawat នាំគ្នាផ្ទុះសំណើចសឹងគ្រប់គ្នា និងនិយាយដូចៗគ្នាថា ពួកគេមិនជឿឡើយថា អាយដលពួកគេជាមនុស្សបែបនេះ។
យ៉ាងណាមិញ ក្រោយបង្ហោះសារហែកហួរទៅលើ Pope មិនបានប៉ុន្មានផង ស្ត្រីដែលជាម្ចាស់គណនី បានលុបចោលការបង្ហោះ ចំណែកឯរឿងពិតយ៉ាងណានោះ មិនទាន់មានអ្នកណាចេញមុខមកបញ្ជាក់នៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនទិវានៃក្ដីស្រឡាញ់ គូស្នេហ៍ Naphat-Baifern ណាត់ជួប ជូនកាដូគ្នាយ៉ាងផ្អែមល្ហែម
ចុចអាន៖ ឆ្នាំថ្មី Bella Ranee ជាប់រហស្សនាមជានារីចិត្តបុណ្យសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


