Connect with us

ជីវិតកម្សាន្ដ

មុនទិវានៃក្ដីស្រឡាញ់ គូស្នេហ៍ Naphat-Baifern ណាត់ជួប ជូនកាដូគ្នាយ៉ាងផ្អែមល្ហែម

បានផុស

នៅ

មុនទិវានៃក្ដីស្រឡាញ់មកដល់ Baifern Pimchanok បានណាត់ជួបមិត្តប្រុសសំណព្វ Nine Naphat រួចបង្ហោះរូបគូស្នេហ៍យ៉ាងផ្អែមល្ហែម បង្អួតអ្នកគាំទ្រនៅលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរាត្រីថ្ងៃទី១២ ខែកុម្ភៈ Baifern និង Naphat បានណាត់ជួបគ្នានៅភោជនីយដ្ឋានមួយកន្លែង ហើយបន្ទាប់ពីពួកគេទទួលទានអាហារពេលល្ងាចរួច គូស្នេហ៍តារាមួយគូនេះ បានជូនអំណោយគ្នាទៅវិញទៅមក ព្រមជាមួយបាច់ផ្កា ម្នាក់មួយបាច់ផងដែរ។ បន្ទាប់ពីណាត់ជួប Baifern បានបង្ហោះរូបគូស្នេហ៍ផ្អែមល្ហែមនៅលើគណនី Instagram ដោយភ្ជាប់ជាមួយសំណេរ​ថា “My Valentine” ។

ក្រោយឃើញទិដ្ឋភាពដ៏រ៉ូមែនទិកនេះ មហាជន​ជាច្រើន​នាំគ្នាសម្ដែងក្ដី​ត្រេកអរ និង​សប្បាយចិត្តជួសម្ចាស់ខ្លួនទៅទៀត ព្រោះតែគូស្នេហ៍​ Baifern-Naphat ពិតជា​ស្រឡាញ់​គ្នា​ក្រៅ​ឆាក​ ដូចអ្វីដែលអ្នកគាំទ្រតែងតែងរំពឹងជាយូរមកហើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បញ្ចេញរូបប៉ុន្មានសន្លឹក Baifern ត្រូវមិត្តប្រុសចូល​ចំអន់​នៅនឹងមុខហ្វេន

ចុចអាន៖ ផុតពីភរិយា ពេលនេះស្វាមី Chompoo ចេញ​មុខនិយាយរឿងជនទី៣ ក្នុងគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម