ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង ជម្រាបជូនអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដល់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្មឡាវ
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ កាលពីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ នៅទីក្រុងវៀងច័ន្ទ។ ការជួបពិភាក្សានេះ គ្រាដែលអ្នកឧកញ៉ា គិត ម៉េង អមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣។

ការពិភាក្សានេះ ផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីកាលានុវត្តភាពបរិយាកាស វិនិយោគ និងវិស័យសក្តានុពលផងដែរ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស។ អ្នកឧកញ៉ា បានថ្លែងថា «ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរឯកភាពគ្នា លើកទឹកចិត្តឲ្យពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ»។

អ្នកឧកញ៉ា ក៏បានជម្រាបថា «សម្តេចតេជោបានលើកទឹកចិត្តឲ្យភាគីទាំងពីរ បង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ»។
ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក៏បានជជែកពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងក្រុមហ៊ុននានា នៃបណ្ដាប្រទេសទាំងពីរ ដោយបានបង្ហាញសក្ដានុពលជូនគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏នឹងបន្តធ្វើកិច្ចសហប្របត្តិការបន្តទៀត។

លោក ឧដេត សុវណ្ណាវង្ស ប្រធានសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលឆ្លៀតពេលវេលាមមាញឹក ដើម្បីបង្ហាញពីសក្តានុពលនានា និងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងឡាវ ស្របតាមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល ដែលជំរុញឲ្យទំហំពាណិជ្ជកម្មកើនឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។ ប្រធានសភាពាណិជ្ជកម្មឡាវ ក៏បានជំរុញឲ្យអ្នកវិនិយោគកម្ពុជាមកបណ្តាក់ទុននៅឡាវផងដែរ។

ជាមួយគ្នា ភាគីឡាវក៏បានលើកឡើងអំពីបញ្ហាតម្លៃជើងហោះហើរដែលអាចធ្វើឲ្យអ្នកទេសចរណ៍មិនទាន់មានចំនួនច្រើនទៅវិញទៅមក ដោយសារតែតម្លៃសំបុត្រយន្តហោះមានតម្លៃខ្ពស់ ។ ក្នុងន័យនេះភាគីឡាវស្នើសុំឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាឡាវ គិតគូរពីបញ្ហាតម្លៃ ប្រសិនបើតម្លៃទាប ជាកត្តាជំរុញទេសចរណ៍ផងដែរ។

បន្ទាប់ពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានជជែកពិភាក្សាគ្នារួច សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ ក៏បានឯកភាពគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសផ្លាស់ប្តូរព័ត៌មាន និងគោលនយោបាយថ្មីៗ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ