ជីវិតកម្សាន្ដ
បាត់មុខសិល្បៈយូរឆ្នាំ! តារាសម្ដែងជើងចាស់ គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺជំងឺបេះដូង
តារាសម្ដែងជើងចាស់ល្បីឈ្មោះនាអំឡុងទសវត្សរ៍ ៨០ លោកគ្រូ គន់ តារាវណ្ណ បន្ទាប់ពីបាត់មុខពីសិល្បៈមួយសន្ទុះធំ ស្រាប់តែមានដំណឹងថា បច្ចុប្បន្នលោកកំពុងមានជំងឺប្រចាំកាយបាត់បង់សមត្ថភាពសម្ដែង និងជួបការខ្វះខាតសម្រាប់ជីវភាពក្នុងគ្រួសារ។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្ដែងលោក អ៊ឹម ជីវ៉ា ដែលបានជួបផ្ទាល់ជាមួយតារាសម្ដែងជើងចាស់រូបនេះបាននិយាយថា តារាសម្ដែងជើងចាស់ដែលល្បីឈ្មោះតាមរយៈការសម្ដែងតួអង្គជាស្ដេចលោកគ្រូ គន់ តារាវណ្ណ ពេលនេះធ្លាក់ខ្លួនឈឺជំងឺបេះដូង។

លោកលើកឡើងទៀតថា វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្ដាយជំទាវ ហ៊ុន ស៊ីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយ និងកាត់ខ្សែបូនៅខេត្តរតនគីរី ហើយក៏ឆៀងចូលខេត្តមណ្ឌលគីរី ស្រាប់តែបានជួបតារាសម្ដែងជើងចាស់ក្នុងរូបភាពស្គមស្គាំង។

លោក អ៊ឹម ជីវ៉ា និយាយទៀតថា ពេលនោះលោកគ្រូក៏បានមកនិយាយប្រាប់អ្នកម្ដាយជំទាវ ហ៊ុន ស៊ីណាត ឲ្យជួយឧបត្ថម្ភគាត់ផង គាត់កំពុងខ្វះខាតត្រូវការជំនួយដើម្បីព្យាបាលជំងឺរបស់គាត់ ព្រោះគាត់មានជំងឺបេះដូង ហើយគាត់ក៏បានប្រាប់ថា កន្លងមកក៏មានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ហ៊ុនសែន មកជួយម្ដងហើយ តែដោយសារជំងឺវាធ្ងន់ គឺទប់ទល់មិនជាប់ទេ ដូចនេះ ថ្ងៃនេះបានជួបលោកជំទាវ ហ៊ុន ស៊ីណាត ហើយក៏សុំឲ្យលោកជំទាវ ហ៊ុន ស៊ីណាត និងសប្បុរសជនជួយផង។

លោកបន្តថា ដោយមើលឃើញពីភាពលំបាកបែបនេះ លោកជំទាវចិត្តបុណ្យ ហ៊ុន ស៊ីណាត ក៏បានជូនជាថវិកាមួយចំនួនដើម្បីជូនដល់លោកគ្រូ គន់ តារាវណ្ណ ដើម្បីយកទៅដោះទាល់មួយគ្រា។

សូមបញ្ជាក់ដែរថា តារាសម្ដែងលោកគ្រូ គន់ តារាវណ្ណ ជាតារាសម្ដែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្ត្រីរាជការមួយរូបផងដែរ តែដោយសារជំងឺក្នុងខ្លួនច្រើនពេក ទើបធ្វើឲ្យតារាសម្ដែងជើងចាស់រូបនេះបាត់បង់សមត្ថភាពក្នុងការសម្ដែង និងបំពេញការងារ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


