ជីវិតកម្សាន្ដ
អតីតប្រធានសមាគមសិល្បករខ្មែរចេញមុខការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរ
ប៉ុន្មានថ្ងៃនៅលើទំព័រហ្វេសប៊ុករបស់អតីតប្រធានសមាគមសិល្បករខ្មែរ និងតារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះ ម៉ាច បានធ្វើការសរសេរបង្ហោះនូវខ្លឹមសារជាបន្តបន្ទាប់ជុំវិញករណីដែលថៃបានជួលគ្រូរបាំ និងគ្រូឧបករណ៍ភ្លេងបុរាណ(ទ្រ) ខ្មែរទៅបង្ហាត់នៅសាលាថៃដើម្បីឲ្យកូនខ្មែរប្រយ័ត្ន ។

ជាការកត់សម្គាល់បន្ទាប់ពីមានការបង្ហោះ គឺភ្លាមៗនោះដែរបានធ្វើឲ្យជនជាតិថៃមួយចំនួនបានបញ្ចេញប្រតិកម្មមកលើតារាចម្រៀងខ្មែរលោក សុះ ម៉ាច ផងដែរ។ ប៉ុន្តែជាការឆ្លើយតបលោក សុះ ម៉ាច បានបញ្ជាក់ប្រាប់ឲ្យដឹងថា នេះគ្រាន់តែលោកចេញមកដើម្បីការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរប៉ុណ្ណោះ។
លោក សុះ ម៉ាច បាននិយាយថា “សូមទោសផងដែលខ្ញុំធ្វើឲ្យអ្នក(ថៃ)មិនសប្បាយចិត្ត្កក៏ព្រោះតែខ្ញុំការពារសម្បត្តិវប្បធម៌របស់ជាតិខ្មែរ។ អ្នកអាចយករូបខ្ញុំមកកែរជាត្លុកបាន តែអ្នកមិនអាចយករូបប្រមុខថ្នាក់ដឹកនាំប្រទេសខ្ញុំដែលជាតិខ្មែរគោរពទៅលេងសើចបានឡើយ។ ចុះប្រសិនបើខ្ញុំយកអ្នកដឹកនាំប្រទេសរបស់អ្នកទៅលេងសើចប្រមាថវិញ តើក្នុងចិត្តអ្នកវិញគិតយ៉ាងម៉េចដែរ?។

អតីតប្រធានសមាគមសិល្បករខ្មែររូបនេះបន្តថា បើអ្នកជាជាតិសាសន៍ថ្លៃថ្នូរអ្នកនឹងយល់ពីអ្វីដែលខ្ញុំនិយាយ។ សង្ឃឹមថាអ្នកជាជាតិសាសន៍ល្អដែលហ៊ានទទួលស្គាល់ការពិត។ តែទោះជាយ៉ាងណាខ្ញុំនៅតែគោរពចំពោះជនជាតិថៃណាដែលជាមិត្តដ៏ល្អរបស់ខ្មែរជានិច្ច។
គួររម្លឹកថា ថ្មីៗកន្លងទៅនេះលោក សុះ ម៉ាច បានសរសេរបង្ហោះដូច្នេះថា ខ្ញុំបានឮល្ហិចល្ហៀងថា ថៃបានជួលអ្នកគ្រូរបាំបុរាណ អោយទៅបង្ហាត់នៅសាលាថៃព្រមទាំងទាក់ទងលោកគ្រូតុលា ដែលជាគ្រូបង្ហាត់ឧបករណ៍ភ្លេងបុរាណ(ទ្រ)ទៅបង្ហាត់នៅសាលាថៃ ដោយផ្តល់ជូនប្រាក់ខែខ្ពស់ទៀតផងតែលោកគ្រូតុលាមិនព្រមទទួលយកការអញ្ជើញនោះទេ។ តែអ្នកគ្រូរបាំដែលខ្ញុំមិនចាំឈ្មោះបាននឹងកំពុងតែបង្ហាត់នៅទីនោះផងដែរ (មិនដឹងថាពិតឬយ៉ាងណានោះទេ)។ នេះបើតាមការអោយដឹងពីលោកគ្រូតុលា និងប្រភពមួយទៀតដែលខ្ញុំមិនចាំ។

លោកបន្តថា ពាក់ព័ន្ធរបាំបុរាណ បើថៃគេរៀនបានប្រហាក់ប្រហែលនឹងខ្មែរមែននោះ បញ្ហានឹងកើតមានទៀតមិនខានដូចជា ល្ខោនខោល គុនខ្មែរជា ដើម។ ចូលប្រយ័ត្នផងណា៎។ នេះជាការបញ្ចេញមតិយោបល់ក្នុងនាមសិល្បករខ្មែរមួយរូបដែលស្រឡាញ់ និងអភិរក្សសិល្ប:វប្បធម៌ខ្មែដ៏ល្អផូរផង់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


