ជីវិតកម្សាន្ដ
លោក សុះ ម៉ាច រំលឹកអនុស្សាវរីយ៍មិត្តរួមសិល្បៈ អំឡុងឆ្នាំ ១៩៩២ លោក ផាន សុផាត
តារាចម្រៀងលោក សុះ ម៉ាច បានរម្លឹកអនុស្សាវរីយ៍ជាមួយមិត្តភក្តិរួមអាជីពសិល្បៈអំឡុងឆ្នាំ១៩៩១-១៩៩២ បន្ទាប់ពីបែកគ្នាមួយរយៈពេល ខណៈបច្ចុប្បន្នលោក ផាន សុផាត នៅបន្តអាជីពជាអ្នកចម្រៀងនៅតាមហាងរាត្រីដូចគ្នា។

តារាចម្រៀងលោក សុះ ម៉ាច បានរៀបរាប់ខ្លឹមសារថា ខានជួបគ្នាយូរមកហើយមិត្តភក្តិសិល្បៈរួមជំនាន់នឹកស្រមៃទៅកាន់កាលឆ្នាំ១៩៩១-១៩៩២ លោក ផាន សុផាត ច្រៀងនៅរង្គសាលចតុមុខលើដងទន្លេរខ្ញុំច្រៀងនៅរង្គសាលទឹករាំផ្ការាំបាក់ទូក និងបារសុវណ្ណបុរីថ្មីមុខស្តាតអូឡាំពិកជាមួយក្រុមតន្ត្រីស្រ្តីៗវៀតណាម។
តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បាននិយាយបន្តទៀតថា ពេលនេះវ័យជ្រេអស់ហើយ តែក៏នៅតែមិនឆ្ងាយពីសិល្បៈដែរ សព្វថ្ងៃលោក ផាន សុផាត ច្រៀងនៅប្រាយស្តាសែនសុខ ចំណែកលោកច្រៀងនៅដៃអូន១ និង២ ទួលពង្រ និងបឹងបៃតង។ ពួកយើងចាស់មែនតែសំឡេងក៏មិនទាន់បាត់បង់នៅឡើយដែរ។

បន្ថែមពីលើនេះលោក សុះ ម៉ាច លើកឡើងថាបើត្រូវការពួកខ្ញុំក៏អាចបម្រើអារម្មណ៍លោកអ្នកតាមសំនៀងចម្រៀងផងដែរ។ គួរបញ្ជាក់ថាលោក សុះ ម៉ាច កន្លងមកជាអតតីប្រធានសមាគមសិល្បករខ្មែរ ២ អាណត្តិ និងតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្បៈ ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


