ព័ត៌មានជាតិ
បុរសវ័យចំណាស់ម្នាក់ជិះទូកទៅច្រូតស្មៅឲ្យគោស៊ី វិលមុខធ្លាក់ពីលើទូកលង់ទឹកស្លាប់
បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ជិះទូកទៅច្រូតស្មៅឲ្យគោស៊ី ស្រាប់តែវិលមុខធ្លាក់ពីលើទូកបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មគួរឲ្យសង្វេគ។

នៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចសំណង់ទី២ ស្ថិតក្នុងភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក មេប៉ុស្តិ៍សង្កាត់ទឹកថ្លា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រឿន ពន្លក អាយុ៦៣ឆ្នាំ ភេទប្រុស រស់នៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកមេប៉ុស្តិ៍បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានអុំទូកជូនប្រពន្ធចេញពីស្រែទៅផ្ទះ រួចហើយគាត់បានបន្តជិះទូកទៅច្រូតស្មៅឲ្យគោស៊ី ដោយគាត់មានវ័យចំណាស់ហើយសុខភាពមិនសូវល្អបណ្តាលឲ្យវិលមុខធ្លាក់ពីទូកចូលទៅក្នុងទឹកជម្រៅប្រហែល១៤.ទៅ១៥ម៉ែត្រ មួយសន្ទុះក្រោយមកមានក្មេងៗបួនប្រាំនាក់ បានឃើញតែទូកក៏បាននាំគ្នាចុះរាវរកបានប្រទះឃើញសពនៅក្នុងទឹកស្របពេលនោះដែរ មានវត្តមាន លោក មេប៉ុស្តិ៍ទឹកថ្លា ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិជាច្រើននាក់ បានចុះជួយអន្តរាគមន៍ដឹកសពយកមកផ្ទះ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


