ជីវិតកម្សាន្ដ
តារាកំប្លែងនាយ ក្តឹប ទទួលមរណភាពហើយមុននេះបន្តិច
ភ្នំពេញ ៖ នេះជាដំណឹងដ៏សោកសៅនិងតក់ស្លុតបំផុតសម្រាប់ក្រុមគ្រួសារព្រមទាំងអ្នកគាំទ្រនិងសិល្បករ-សិល្បការិនី ខណៈដែលតារាកំប្លែងជើងចាស់នាយ ក្តឹប បានទទួលមរណភាពហើយនៅមុននេះបន្តិច។

នៅលើទំព័រហ្វេសប៊ុកកូនស្រីតារាកំប្លែងនាយ ក្តឹប បានបញ្ជាក់ឲ្យដឹងយ៉ាងក្តុកក្តួលនិងសោកសៅថាឪពុករបស់ខ្ញុំគាត់បានស្លាប់ លាចាកលោកចោលពួកខ្ញុំហើយ ។ កូនស្រីនាយ ក្តឹម បានឲ្យដឹងទៀតថាឪពុកខ្លួនបានទទួលមរណភាពវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈដំណឹងមរណភាពរបស់វីរៈសិល្បករផ្នែកកំប្លែងនាយ ក្តឹប នាពេលនេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងក្តីរន្ធត់ស្លុតចិត្តខ្លាំងចំពោះកាបាត់បង់ធនធានសិល្បករដ៏មានប្រជាប្រិយភាពនិងទេពកោសល្យក្នុងវិស័យសិល្បៈខ្មែរ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារផងដែរ។

សូមជម្រាបថា តារាកំប្លែងស្ថិតក្នុងក្រុមនាយ កុយ , នាយ ក្រឹម គឺនាយ ក្តឹប កន្លងមកបានធ្លាក់ខ្លួនឈឺជំងឺញ៉ាំញីរាងកាយមិនអាចធ្វើដំណើរ ឬ ប្រកបអាជីពសិល្បៈបានឡើយ។ នាយ ក្តឹប មានជំងឺច្រើនមុខដូចជា,ទឹកដក់ក្នុងសួត,ទឹកនោមផ្អែម,ដាច់សរសៃ ឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមជាដើម៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន