ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បានជួបពិភាក្សាជាមួយមន្ត្រីការបរទេសកំពូលចិនលោក Wang Yi នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយអ្នកការទូតជប៉ុន បានស្នើឱ្យទីក្រុងប៉េកាំង កុំបង្ហោះបាឡុងចូលក្នុងទឹកដីរបស់ខ្លួន។

លោក Hayashi និយាយថា បើសិនជាវត្ថុហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសមួយផ្សេងទៀតដោយគ្មានការអនុញ្ញាត គឺស្មើនឹងការឈ្លានពាន។
មួយរយៈចុងក្រោយនេះ វត្ថុហោះហើរត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុនដោយក្រសួងការពារជាតិទីក្រុងតូក្យូមានការសង្ស័យយ៉ាងខ្លាំងថា វាជាបាឡុងចារកម្មរបស់ចិន។

នៅក្នុងកិច្ចពិភាក្សានោះ លោក Hayashi ក៏បានបង្ហាញពីការព្រួយបារម្ភរបស់លោកអំពីស្ថានភាពនៅសមុទ្រចិនខាងកើតផងដែរ ជាពិសេសពាក់ព័ន្ធជាមួយកោះ Senkaku ដែលចិននៅតែមិនទាន់អាចបំភ្លេចបាន។
ទន្ទឹមនោះ លោក Hayashi សម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធាដែលទីក្រុងប៉េកាំងបាននិងកំពុងកើនឡើងនៅជិតប្រទេសជប៉ុន។ លោកក៏សង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន មន្ត្រីការបរទេសជប៉ុន ជំរុញឱ្យប្រទេសចិនដែលជាមហាអំណាចមួយ គួរទទួលខុសត្រូវ និងដើរតួនាទីវិជ្ជមានក្នុងបញ្ហាអ៊ុយក្រែន និងរុស្ស៊ី។
ទោះជាយ៉ាងណាក្តី ភាគីទាំងពីរបានបញ្ជាក់ថា នឹងរក្សាទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់។ មិនតែប៉ុណ្ណោះ កិច្ចសន្ទនាសន្តិសុខជប៉ុន-ចិននឹងធ្វើឡើងនៅសប្តាហ៍ក្រោយជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ហើយក៏ យល់ព្រមបន្តរៀបចំឱ្យលោក Hayashi ធ្វើទស្សនកិច្ចនៅប្រទេសចិន នាពេលខាងមុខ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ NHK
ចុចអានបន្ទាប់៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


