ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋជាង៧ពាន់នាក់ដោយឥតគិតថ្លៃ
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជាប្រធាន អនុប្រធាន បានចាត់ឱ្យក្រុមគ្រូពេទ្យចុះព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសរុបចំនួន៧៣២៧នាក់ ស្មើនឹង ១២៥០៨ ករណី ស្ថិតក្នុងបរិវេណអនុវិទ្យាល័យតាអុង ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចំការលើ យុវជន ស.ស.យ.ក យុវជនកាយារឹទ្ឋ និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងបើកកម្មវិធីលោកវេជ្ជបណ្ឌិត ចាន់ សំភ័ស្ស អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែគិតគូរសុខទុក្ខ ចំពោះសុខភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ដោយរយៈពេលជាង១០ឆ្នាំនេះTYDAបានពិនិត្យព្យាបាលជូនប្រជាពលរដ្ឋសរុបចំនួន ៣៧,៩២៨៧នាក់ បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យចំនួន ៦៩២០នាក់ និងវះកាត់អ្នកជំងឺបេះដូងចំនួន៦១នាក់។

លោកវេជ្ជបណ្ឌិតបន្តថា គោលបំណងសំខាន់ គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង តាមទីជនបទដាច់ស្រយាលនានា។ ក្នុងនោះក៏រួមចំណែកបណ្តុះបណ្តលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់និស្សិត យុវជនស្ម័គ្រចិត្ត បានបំរើការងារមនុស្សធម៌ដល់សង្គមផងដែរ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ បានកោតសសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA បានចុះបំពេញបេសកកម្មរបស់ខ្លួនគ្រប់ទីកន្លែង ជួយដល់ប្រជាជនទីទ័លក្រ ឱ្យទទួលបានសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ និងកសាងស្នាដៃជាច្រើនក្នុងសកម្មភាពការងារសង្គម ជាពិសេសចូលរួមចំណែកយ៉ាងធំធេង ក្នុងនាមជាកងទ័ពអាវស ចូលរួមទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល នេះបានបង្ហាញពីកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក តាមរយៈការផ្តល់សេវាសុខភាពជូនប្រជាជនតាមបណ្តារាជធានី-ខេត្ត។

ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលនាឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត រកអ្វីផ្ទឹមពុំបាន ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ ចុះមកព្យាបាលដល់ភូមិ ឃុំ ស្រុក របស់ពួកគាត់ស្ទើរតែដល់ក្នុងផ្ទះ ស្របពេលដែលពួកគាត់ កំពុងតែមាញឹកនិងការងារ និងខ្សត់ខ្សោយនូវថវិកាព្យាបាលជំងឺទៀតផង នេះជាការលើកឡើងរបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ដែលចុះព្យាបាលជំងឺទូទៅប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកខាងលើនាឱកាសនេះមានសរុបចំនួន ៧៣២៧នាក់ ស្មើនឹង ១២៥០៨ ករណី ក្នុងនោះមានករណីឈឺធ្ងន់ធ្ងរចំនួន១០៥ នាក់ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយផ្ទាល់៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


