ជីវិតកម្សាន្ដ
ឌី សូនីតា ប្រាប់មូលហេតុទឹកភ្នែកពេញរោងបុណ្យ ថ្ងៃចម្រើនព្រះជន្មម្ដាយ
ដើម្បីជាការតបស្នងសងគុណជូនចំពោះអ្នកម្ដាយដែលលោកកំពុងមានជីវិតរស់នៅ តារាសម្តែងអ្នកនាង ឌី សូនីតា ថ្មីៗនេះ បានធ្វើពិធីបុណ្យចម្រើនព្រះជន្ម ដោយអញ្ជើញភ្ញៀវសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករចូលរួមពិធីបុណ្យមួយនេះ។

រឿងហេតុនៅក្នុងពិធីបុណ្យចម្រើនព្រះជន្មជូនអ្នកម្ដាយជាទីស្រលាញ់នេះដែរ អ្វីដែលធ្វើឲ្យអ្នកចូលរួមកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះ ស្រាប់តែឃើញ ឌី សូនីតា ព្រមទាំងបងប្អូនរបស់នាងឯទៀត បែរជានាំគ្នាបង្ហូរទឹកភ្នែកផ្អើលពេញមួយរោងបុណ្យតែម្ដង។ នាងក៏បាននិយាយថា ទឹកភ្នែកម៉ែ ទឹកភ្នែកកូន ទឹកភ្នែកបងប្អូន នាំគ្នាស្រក់ចុះពេញមួយរោងបុណ្យ។

ចំពោះហេតុផល នៃការស្រក់ទឹកភ្នែកនាថ្ងៃនោះ ត្រូវបានតារាសម្ដែងអ្នកនាង ឌី សូនីតា លាតត្រដាងដោយបញ្ជាប់ប្រាប់មិនស្ទាក់ស្ទើរតាមរយៈការឆ្លើយតបកាលពីយប់មិញថា ទាំងនេះគឺជាទឹកភ្នែកខមាទោស ទឹកភ្នែករំភើប ទឹកភ្នែកកម្សត់ ទឹកភ្នែកជូរចត់ ទឹកភ្នែកតស៊ូ ទឹកភ្នែកកតញ្ញូ ទឹកភ្នែកជោគជ័យ ទឹកភ្នែកក្ដីស្រមៃបានសម្រេច។ នាងថា គ្រប់ដំណក់ទឹកភ្នែកសុទ្ធតែមានហេតុ និងផល ក្ដីឈឺចាប់ ការតស៊ូរបស់ជីវិតម៉ែ និងកូន វាច្រើនហួសនឹងថ្លែង។

នាងបន្តថា ការប្រៀនប្រដៅ ក្ដីស្រលាញ់ និងការផ្ដល់កម្លាំងចិត្តពីអ្នកម្ដាយមកកាន់កូន បានធ្វើឲ្យកូនៗមានថ្ងៃនេះ ពាក្យជាច្រើនដែលកប់នៅក្នុងទ្រូង និងបេះដូងរបស់កូនៗ បានចេញមកតាមទឹកភ្នែក។ អរគុណគ្រប់យ៉ាង អរគុណដែលអ្នកម្ដាយបានដើរតួនាទីជាម្ដាយផង ជាឪពុកផងដ៏ល្អឥតខ្ចោះសម្រាប់កូន, អរគុណនូវការលះបង់យ៉ាងធំធេងតាំងពីអ្នកម្ដាយនៅក្មេងរហូតមកដល់វ័យនេះ អរគុណនូវកម្លាំងកាយចិត្តរបស់អ្នកម្ដាយដែលបានមើលថែតាំងពីកូនរហូតដល់ចៅ។

តារាស្រី ឌី សូនីតា កន្លងមកត្រូវបានគេមើលឃើញថា សម្រាប់អាជីពសិល្បៈ នាងហាក់មានការជោគជ័យច្រើន។ លើសពីនេះ ឌី សូនីតា បច្ចុប្បន្នបានក្លាយជាអ្នកម្ដាយមួយរូបបន្ទាប់សាងសម្ពន្ធភាពស្នេហាជាមួយតារាប្រុស ចន អេឡិចហ្សូរ៉ា យូរឆ្នាំមកនោះ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្រាប់តែលេចឮដំណឹងរង្គោះរង្គើស្នេហាមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


