ជីវិតកម្សាន្ដ
ឌី សូនីតា ក្តុកក្តួលនឹងទឹកចិត្តម្តាយចំពោះខ្លួន តែការបង្ហាញអារម្មណ៍របស់គាត់ ធ្វើឱ្យនាងយល់ថាជាបរាជ័យ
តារាសម្តែងអ្នកនាង ឌី សូនីតា បានបញ្ចេញអារម្មណ៍ក្តុកក្តួលជាងខ្លាំង ខណ:ដែលអ្នកម្តាយជាទីស្រលាញ់បានយំឱបខ្លួន និងពោលពាក្យអាណិតមកលើរូបនាង ព្រោះមើលឃើញពីការនឿយហត់នៅក្នុងការខិតខំរកប្រាក់មកផ្គត់ផ្គង់គ្រួសារតែម្នាក់ឯងជាច្រើនឆ្នាំមកនេះ។

អ្នកនាង ឌី សូនីតា បានរៀបរាប់ភ្ជាប់ជាមួយសំណេរ ដែលជាសម្តីម្តាយនិយាយទៅកាន់ខ្លួនដូច្នេះថា “កូនម៉ែស្អាតណាស់ តែហេតុអីបានកូនម៉ែមិនស្រណុក?”។ មួយឃ្លានេះ ធ្វើឱ្យតារាស្រីរូបនេះ ក្តុកក្តួលឥតឧបមានិងរៀបរាប់ថា ខ្លួនពិតរកចម្លើយឱ្យម្តាយមិនបានឡើយ។
មហាជនភាគច្រើនសុទ្ធតែជ្រាបហើយពីជីវិតរបស់អ្នកនាង ឌី សូនីតា ដែលក្នុងនាមកូន ជាម្តាយ និងដើរតួនាទីជាមេគ្រួសារផង តារាស្រីរូបនេះ ពិតជាសកម្មខ្លាំងក្នុងមុខជំនួញផ្ទាល់ខ្លួន ពិសេសសំអាងការតែម្តង ក៏ដើម្បីតែផ្គត់ផ្គង់គ្រួសារឱ្យរស់នៅបានសុខស្រួល។

ភាពហត់នឿយក្នុងកាតព្វកិច្ចរ៉ាប់រងលើគ្រួសារ ម្តាយរបស់តារាស្រីរូបនេះពិតជាបានមើលឃើញ និងតែងតែបង្ហាញក្តីសោកសង្រេងអាណិតកូន។ ដោយហេតុនេះ ទើបគាត់តែងតែយំរាល់លើកដែលឃើញកូនហត់ និងប្រឹងប្រែងក្នុងជីវិត តែតថភាពនេះ ធ្វើឱ្យអ្នកនាង ឌី សូនីតា បែរជាមានអារម្មណ៍ថាបរាជ័យទៅវិញ។
តាមរយៈសារបង្ហោះពីគណនីហ្វេសប៊ុក អ្នកនាង ឌី សូនីតា រៀបរាប់ដូច្នេះថា “នាងគិតច្រើនតែរឿងខ្ញុំមួយមុខគត់ នាងអាណិតកូនរហូតដល់គិតច្រើន ឃើញកូនស្អាតក៏យំ ឃើញកូនហត់ក៏យំ ឃើញកូនរវល់ក៏យំ ខ្ញុំពិតជាចុកទ្រូងណាស់ មានអារម្មណ៍ថាបរាជ័យ ខ្ញុំប្រឹងគ្មានន័យ ពេលដែលឃើញគាត់មិនរីករាយបែបនេះ”។
អ្នកនាង ឌី សូនីតា បញ្ជាក់ប្រាប់មហាជនទៀតថា “អ្នកម្ដាយខ្ញុំឃើញខ្ញុំរ៉ាប់រងគ្រួសារតែម្នាក់ឯង ១០០មុខម្ម្នាក់ឯង គាត់ពិបាកចិត្តជំនួសយើង ខ្ញុំក៏ប្រាប់គាត់ដោយក្ដីស្រលាញ់ថា (ម៉ាក់កុំពិបាកចិត្តជំនួសកូនម៉ាក់ធ្វើម៉េចថែសុខភាពខ្លួនឯងឱ្យល្អ ទោះម៉ាក់ពិបាកចិត្តក៏វានៅតែប៉ុណ្ណឹង ចុះបើម៉ាក់ឈឺទៀត កូនរឹតតែលំបាកថែមទៀត គាត់ក៏បើកចិត្តទម្លាក់ចុះ ហើយធ្វើតាមខ្ញុំប្រាប់…”។
ឌី សូនីតា ថា ខ្លូនស៊ូលំបាកម្នាក់ឯង តែនាងមិនចង់ឃើញទឹកភ្នែកម្តាយទេ ទោះហត់និងលំបាកប៉ុណ្ណា មិនដែលយំឬត្អូញត្អែរឱ្យម្តាយឮឬឃើញដែរ រហូតពេលខ្លះរឹងមាំពេកដល់ថ្នាក់គាត់សួរសុខទុក្ខ៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


