ជីវិតកម្សាន្ដ
ឌី សូនីតា បកស្រាយច្បាស់ៗ ក្រោយបញ្ចប់ទំនាក់ទំនងជាមួយ ចន អេឡិចហ្សូរ៉ា
ក្រោយពីមានការជជែកវែកញែកជុំវិញរឿងរ៉ាវដែលថា តារាសម្ដែងលោក ចន អេឡិចហ្សូរ៉ា ពុំមែនជាស្វាមី និងឪពុករបស់កូននោះ តារាសម្តែងអ្នកនាង ឌី សូនីតា បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីស្រាយចម្ងល់មហាជន។

បើតាមការបកស្រាយរបស់តារាសម្តែងអ្នកនាង ឌី សូនីតា បានរៀបរាប់ថា «ថ្ងៃនេះទូរស័ព្ទខ្ញុំជិតផ្ទុះ ដោយសារមានសារជាច្រើនផ្ញើមក មើលហើយក៏ស្លុតចិត្ត ជាពិសេសឮម្ដាយទាំងសងខាងរបស់ពួកខ្ញុំ ឆាតមក ខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ទៀតហើយដែលធ្វើឲ្យពួកគាត់ពិបាកចិត្តដោយសារទង្វើរបស់ពួកខ្ញុំ។ មានមនុស្សជាច្រើនដែលចង់ដឹងរឿងរបស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់យករឿងដែលអវិជ្ជមានបង្ហាញនៅលើបណ្ដាញសង្គមទេ»។

អ្នកនាង ឌី សូនីតា និយាយទៀតថា «ពួកខ្ញុំខំស្ងាត់កន្លងមក ក៏ដោយសារតែគិតថា រឿងរបស់ពួកខ្ញុំ អ្នកណាខុស ឬត្រូវ ក៏ជារឿងរបស់ពួកខ្ញុំ ជីវិតរបស់ពួកខ្ញុំការពិតបែបណា ទោះបីបង្ហាញ ឬ មិនបង្ហាញឲ្យគេដឹង ក៏នៅតែជារឿងរបស់ពួកខ្ញុំ ពួកខ្ញុំអ្នកជួប ពួកខ្ញុំអ្នកដោះស្រាយ។ ចម្លែកអ្វីតែបងស្រីនោះ យករឿងរបស់ពួកខ្ញុំមកវែកញែករកហេតុផល។ បងស្រី ខ្ញុំនិយាយត្រង់ ខ្ញុំមិនដែលមានរឿងជាមួយបងសូម្បីតែម្ដង ទោះបីជាកន្លងមកបងបានធ្វើអ្វីខ្លះ និងនិយាយអ្វីខ្លះដាក់ខ្ញុំ ក៏ខ្ញុំនៅតែមិនមាត់។ ហើយបងដឹងថាខ្ញុំដឹងរឿងមកពីណាទេ គឺ បងប្រុសជាអ្នកប្រាប់ខ្ញុំ ហើយឲ្យខ្ញុំស្ងាត់រហូតមកដល់ពេលនេះ»។

តារាស្រី ឌី សូនីតា លើកឡើងថា «ពេលដែលពួកខ្ញុំបញ្ចប់ទំនាក់ទំនងជាង ១ ឆ្នាំមកហើយ បងក៏វាយប្រហារខ្ញុំចំមុខតែម្ដង។ បងស្រីនិយាយមកហាក់ដឹងច្បាស់ថា ជីវិតពួកខ្ញុំពីរនាក់បានជួបរឿងអីខ្លះអញ្ចឹង នៅមកភ្ជាប់ប្រធានបទកូនស្រីខ្ញុំចូលទៀត។ ខ្ញុំបញ្ជាក់ប្រាប់បងដោយបើកចំហដែរចុះថា ទោះកូនខ្ញុំឪពុកជាអ្នកណាក៏ជារឿងរបស់ពួកខ្ញុំ សំខាន់ពួកខ្ញុំទទួល និងប្រឈមមុខទៅថ្ងៃមុខជាមួយគ្នាបែបណា? ពួកខ្ញុំបានដើរតួនាទីធ្វើឪពុកម្ដាយគេបានដោយល្អកម្រិតណា? ដោយមានទំនួលខុសត្រូវបែបណា? បន្ទាប់ពីការដែលខ្វែងគំនិតគ្នាមានរឿងជាច្រើនដែលកើតឡើងក្នុងជីវិតពួកខ្ញុំ ពួកខ្ញុំក៏សម្រេចចិត្តបញ្ចប់ បញ្ចប់ដោយស្ងប់ស្ងាត់ ដោយអភ័យ ដោយសន្តិវិធី ដោយអស់ចិត្ត ហើយមិនព្យាយាមលាតត្រដាងទេ ព្រោះគិតដល់កូន»។

អ្នកនាង ឌី សូនីតា បន្តថា «ហេតុអ្វីពេលនេះបងទើបមកបើកកកាយវែកញែក? ខ្ញុំគិតថា បងជាម្តាយគេមួយរូប បងគួរតែយល់ក្នុងនាមជាម្តាយ តែមើលទៅបងហាក់ដូចជាចង់បានអ្វីម្យ៉ាងទាំងដែលមិនមែនរឿងរបស់បង។ បងនិយាយមកហាក់ទាមទារយុត្តិធម៌ឲ្យ បង សូរ៉ា ទាំងដែលបងមិនបានដឹងហេតុផលពួកយើងទាំងពីរឲ្យច្បាស់នៅឡើយ។ បងគិតតែប៉ុននេះចុះ ជីវិតមួយនេះវាមិនស្រស់បំព្រងដូចអ្វីដែលយើងគិត និងប៉ងទេ គ្មានអ្នកណាម្នាក់ចង់មានរឿងឲ្យឈឺក្បាលទេ ពួកខ្ញុំក៏មិនទម្លាប់ចង់ល្បីដោយរឿងមិនល្អដែរ»។

អ្នកនាង ឌី សូនីតា និយាយទៀតថា «ពួកខ្ញុំបានមកដល់ដំណាក់កាលនេះមិនមែនតិចដងទេដែលពួកយើងព្យាយាមផ្សះផ្សាគ្នារកចំណុចកណ្ដាលដើម្បីបន្ត ប៉ុន្តែជីវិតពួកខ្ញុំក៏វាមិនដូចអ្វីដែលមហាជន ក៏ដូចជាបងស្រីគិត រឿងពួកខ្ញុំវានៅតែជារឿងពួកខ្ញុំដដែល ទោះបីបងគិតថាដឹងច្បាស់ក៏នៅតែមិនច្បាស់។ មនុស្សពីរនាក់បើសុទ្ធតែជាអ្នកត្រូវ ក៏មិនបែកបាក់គ្នាដែរ វាមានហេតុ និងផល ហើយហេតុផលអស់ទាំងនោះ គឺនៅតែជារឿងផ្ទៃក្នុងរបស់ពួកខ្ញុំ សំខាន់ថាតើយើងរើសផ្លូវមួយណាដែលជាជម្រើសល្អសម្រាប់រវាងគ្នា និងគ្នា។ មកដល់ពេលនេះខ្ញុំមិនដែលនិយាយថា អ្នកណាត្រូវ អ្នកណាខុស ដឹងតែម្យ៉ាង គឺបញ្ចប់ទំនាក់ទំនងរួចហើយ»។

ឌី សូនីតា និយាយថា «បងសូរ៉ា ជាមនុស្សតែម្នាក់ដែលមិនទម្លាប់និយាយរឿងអវិជ្ជមានរបស់ខ្លួនទៅកាន់ក្រុមគ្រួសារទេ ព្រោះគាត់ស្រលាញ់ម្តាយគាត់ណាស់ ហើយដោយសារតែបែបនេះទើបពួកខ្ញុំក៏មិនចង់បង្ហាញពីរឿងអវិជ្ជមានមួយយចំនួនទៅកាន់ពួកគាត់ដែរ រឿងរបស់ពួកខ្ញុំមួយចំនួន សូម្បីតែអ្នកម្តាយពួកយើងក៏មិនដឹងផង។ ពួកគាត់ចាស់ៗហើយ មិនគួរមកពិបាកចិត្តខ្លាំងដោយសារពួកខ្ញុំ តែទីបញ្ចប់បងស្រីក៏លើកយករឿងហ្នឹងមកវែកញែកឲ្យគ្រួសារខ្ញុំទាំងពីរពិបាកចិត្តរហូតដល់ប៉ះពាល់អារម្មណ៍ពួកគាត់។ បងស្រី មិនខ្លាចបាបកម្មដោយមិនដឹងខ្លួនដោយសារតែទង្វើដែលឈឺឆ្អាលរឿងរបស់អ្នកដទៃហួសហេតុចឹងទេ?។ ខ្ញុំពិតជាសោកស្ដាយនៅកំហុសរបស់ខ្ញុំដែលធ្វើជាម្តាយគេមិនបានល្អ ហើយឲ្យគេលើកយកកូនមកធ្វើជាប្រធានបទបែបពេបជ្រាយគាត់ទាំងដែលគាត់មិនទាន់ដឹងអី ឈឺណាស់ ឈឺពិតមែន។ ជាចុងក្រោយ ខ្ញុំសូមផ្តាំទៅបងស្រីវិញថា ទោះបីជាកូនស្រីខ្ញុំជាកូន ឬមិនមែនកូនរបស់បងសូរ៉ា ក៏គាត់នៅតែជាកូនរបស់ខ្ញុំ មិនមែនជាកូនស្រីរបស់ប្តីបងទៅបានហើយ ហើយរឿងបងបំផ្លើសការពិតដែលថាឪពុកកូនខ្ញុំជាអ្នកណានិយាយដូចការពិតនោះ បងចាំត្រៀមខ្លួនផង។ បញ្ជាក់ ចាប់ពីពេលនេះ ម៉ោងនេះ កូនខ្ញុំជាកូនរបស់ ឌី សូនីតា តែម្នាក់ មិនមានឪពុកទេ បង សូរ៉ា ក៏មិនត្រូវជាអ្វីនឹងកូនខ្ញុំ ហើយនឹងខ្ញុំដែរ។ កូនខ្ញុំគ្មានឪពុកតាំងពីដើម»។ ឌី សូនីតា បន្ថែម៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ