ព័ត៌មានអន្ដរជាតិ
ជម្លោះនៅ អ៊ុយក្រែន, ចិន ព្រមាន អាមេរិក កុំចាក់សាំងលើភ្លើងកំពុងឆេះ
រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានដល់សហរដ្ឋអាមេរិកកុំឲ្យបញ្ឆេះជម្លោះនៅអ៊ុយក្រែនបន្ថែមទៀត ស្របពេលដែលរុស្ស៊ីកំពុងបន្តប្រតិបត្តិការសឹករបស់ខ្លួនដែលនឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រសប្ដាហ៍នេះ ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ឆ្នាំ ២០២៣, ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលោក Wang Yi បានសង្កត់ធ្ងន់ថា “ក្នុងនាមជាមហាអំណាចមួយ សហរដ្ឋអាមេរិកគួរតែរួមចំណែកដល់ដំណោះស្រាយនយោបាយ ចំពោះវិបត្តិនៅអ៊ុយក្រែន ដូច្នេះកុំចាក់សាំងលើភ្លើងកំពុងឆេះ ហើយរកឱកាសទទួលបានប្រយោជន៍ពីវា” ។
យោងតាមលោក Wang Yi បានឲ្យដឹងទៀតថា “ប្រទេសចិនប្រកាន់ខ្ជាប់នូវជំហរស្ថាបនាទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន ជាពិសេសរដ្ឋាភិបាលទីក្រុងកៀវគាំទ្រដំណើរការចរចារកសន្តិភាពទាំងអស់” ។ ទន្ទឹមនោះលោក Wang Yi ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា “ទីក្រុងប៉េកាំងនឹងមិនអត់ធ្មត់ចំពោះការណែនាំរបស់សហរដ្ឋអាមេរិក ឬការគំរាមកំហែងដាក់សម្ពាធលើទំនាក់ទំនង រុស្ស៊ី-ចិន នោះទេ” ។

រឿងនេះបានកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានចុះផ្សាយថា ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា ទីក្រុងប៉េកាំងអាចនឹងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ហើយបើដូច្នេះមែន វានឹងឆ្លងកាត់បន្ទាត់ក្រហមរបស់ទីក្រុងវ៉ាស៊ីនតោន ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្រើកញ្ចប់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងរុស្ស៊ីភ្លាមៗ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការស្នើសុំជំនួយពីសាធារណរដ្ឋ Donbass ដើម្បីការពារពួកគេពីការវាយប្រហាររបស់ទីក្រុងកៀវ ។
ក្រៅពីការដាក់ទណ្ឌកម្ម បណ្តាប្រទេសលោកខាងលិច ក៏បានបង្កើនជំនួយយោធារបស់ពួកគេដល់រដ្ឋាភិបាលរបស់លោក Volodymyr Zelensky ផងដែរ ខណៈទីក្រុងមូស្គូព្រមានថា វានឹងកាន់តែអូសបន្លាយជម្លោះនៅអ៊ុយក្រែនបន្ថែមទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី នឹងបាញ់ស្រោចមីស៊ីលខ្នាតធំនៅថ្ងៃខួប ១ ឆ្នាំនៃប្រតិបត្តិការសឹក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


