ជីវិតកម្សាន្ដ
សម្ងំព្យាបាលខ្លួនជាង ៦ខែ Shawn Mendez នៅតែមិនទាន់ជាសះស្បើយពីជំងឺផ្លូវចិត្ត
តារាប៉ុបវ័យ ២៤ឆ្នាំ Shawn Mendez បានប្រកាសលុបចោលតន្ត្រីទេសចរណ៍កាលពីចុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត ប៉ុន្តែរហូតមកទល់ពេលនេះ អស់រយៈពេលជាង ៦ខែហើយ លោកនៅតែមិនទាន់ជាសះស្បើយពេញលេញនៅឡើយ។

ថ្មីៗនេះ Shawn Mendez បានចេញមកនិយាយពីស្ថានភាពផ្លូវចិត្តរបស់ខ្លួន ដែលលោកសម្ងំមើលថែ និងព្យាបាលអស់ពេលជាយូរ ខណៈបច្ចុប្បន្នលោកនៅតែបន្តព្យាបាលដដែល មិនទាន់ជាស្រួលបួលនោះទេ ប៉ុន្តែបើប្រៀបជាមួយពេលចាប់ផ្ដើមដំបូង ពេលនេះលោកធូស្បើយច្រើនណាស់។ ទោះជាមួយគ្នាដែរ អតីតមិត្តប្រុស Camila រូបនេះ មិនបានប្រាប់ពីមូលហេតុដែលលោកត្រូវចំណាយពេលព្យាបាលសុខភាពផ្លូវចិត្តយូរយ៉ាងនេះឡើយ។

ទោះយ៉ាងណា Shawn Mendez បានអរគុណដល់អ្នកគាំទ្រ ដែលតែងតែចង់ដឹងទុក្ខរបស់លោក និងផ្ញើសារជូនពររហូតមក ហើយលោកសន្យាថានឹងវិលមកជួបហ្វេនៗវិញ ក្នុងឆាប់ៗខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Shawn Mendes ផ្អាកការប្រគុំតន្ត្រី ព្រោះយកពេលទៅព្យាបាលផ្លូវចិត្ត
ចុចអាន៖ លាតត្រដាងក្រោយឆាកនៃឈុតឆាកក្តៅសាច់ក្នុងរឿង Titanic ក្រោយកន្លងទៅ ២៦ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


