ជីវិតកម្សាន្ដ
Shawn Mendes ផ្អាកការប្រគុំតន្ត្រី ព្រោះយកពេលទៅព្យាបាលផ្លូវចិត្ត
តារាចម្រៀង Shawn Mendes ប្រកាសសម្រាកពីសិល្បៈមួយរយៈ និងផ្អាកការប្រគុំតន្ត្រីនានា មូលហេតុយកពេលទៅព្យាបាលផ្លូវចិត្ត និងចំណាយជាមួយមនុស្សជាទីស្រឡាញ់របស់លោក។

តារាចម្រៀងវ័យ ២៣ឆ្នាំរូបនេះ បានប្រកាសកាលពីសប្តាហ៍មុនថា លោកកំពុងពន្យារពេលដំណើរទេសចរណ៍ពិភពលោក ក៏ដូចជាសម្រាកច្រៀងបណ្ដោះអាសន្នសិន ដើម្បីផ្តោតលើសុខភាពផ្លូវចិត្ត បន្ទាប់ពីជួបបញ្ហាផ្ទួនៗធ្វើឱ្យផ្លូវចិត្តរងប៉ះទង្គិចនាពេលកន្លងមក។
តារាប្រុសរូបនេះបន្ថែមថា លោកបាននិងកំពុងចំណាយពេលយ៉ាងច្រើនដើម្បីធ្វើការព្យាបាលផ្លូវចិត្តឱ្យប្រសើរឡើង ជាមួយសមាជិកគ្រួសារតាមលទ្ធភាពដែលអាចធ្វើបាន។ ក្រៅពីសមាជិកគ្រួសារ Shawn ក៏បានយកពេលរបស់ខ្លួន ចំណាយញ៉ាំអាហារពេលល្ងាច និងដើរកម្សាន្តជាមួយមិត្តសម្លាញ់ផងដែរ។

បន្ថែមពីលើនេះ Shawn ប្រាប់ទៀតថា អ្នកជំនាញផ្នែកសុខភាពផ្ដល់ដំបូន្មានឱ្យលោក ចំណាយពេលដើម្បីព្យាបាល ក៏ដូចជាថែទាំសុខភាពផ្លូវចិត្តជាមុនសិន មុនគិតរឿងអាជីព ។ យ៉ាងណាមិញ លោកសន្យាថា នឹងជូនដំណឹងទៅអ្នកគាំទ្រឱ្យបានដឹងពីពេលវេលានៃការវិលត្រឡប់មកពិភពតន្ត្រីវិញ។
គួររំលឹកថា កាលពីខែមេសាកន្លងទៅនេះ Shawn ធ្លាប់ចែករំលែកពីបញ្ហារបស់លោកទៅកាន់សាធារណជនម្ដងរួចហើយ នៅបណ្ដាញសង្គម IG ដោយកាលណោះលោកថា ខ្លួនកំពុងរងសម្ពាធផ្លូវចិត្ត ហើយត្រូវការពេលខ្លះដើម្បីសម្រាក។ មកទល់នឹងពេលនេះវាមានរយៈពេលជិត ៥ខែហើយ ខណៈផ្លូវចិត្តរបស់ Shawn នៅតែត្រូវការពេលបន្ថែមដើម្បីព្យាបាល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bang
ចុចអាន៖ រឿង “House of The Dragon” មានឈុតក្ដៅសាច់ច្រើនពេក រហូតតួឯកប្រុសលាន់មាត់
ចុចអាន៖ Blinks កាន់តែអន្ទះសារ ក្រោយ Blackpink ប្រកាសថ្ងៃទម្លាក់អាល់ប៊ុមថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


