ព័ត៌មានជាតិ
ច្រកចេញចូលតែមួយរាជធានី-ខេត្ត ទទួលបានចំណូលជាង២៨លានដុល្លារក្នុងឆ្នាំ២០២២
ក្នុងពិធីបើកសន្និបាតរបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ លោក ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជាង៦សែនសេវា ខណៈចំណូលទទួលបានសរុបចំនួនជាង ២៨លាន ២សែនដុល្លារ។

បើតាមលោក ប៉ោ ភក្តិ ចំពោះការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង-ស្រុក-ខណ្ឌ បានផ្ដល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋចំនួនជាង១លាន៥សែនសេវា និងទទួលបានចំណូលសរុបប្រមាណជាង២លាន៧សែន៥ម៉ឺនដុល្លារ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងនោះ ក្រសួងមហាផ្ទៃ ក៏បានសម្របសម្រួល និងដាក់ឲ្យអនុវត្តសេចក្ដីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ោ ភក្តិ។
ដោយឡែក ការងាររបស់ការិយាល័យប្រជាពលរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងថា ការិយាល័យប្រជាពលរដ្ឋនៅរាជធានី-ខេត្ត គឺទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន១ ២៦៧ករណី ដែលក្នុងនោះ មានបណ្ដឹងក្នុងសមត្ថកិច្ចចំនួន៧៦៧ករណី (បញ្ចប់ការដោះស្រាយបាន៧១២ករណី) បណ្តឹងក្រៅសមត្ថកិច្ច ២០២ករណី និងព័ត៌មានផ្សេងៗ ២៩៨ករណី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


