Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តលោក Putin ថា រុស្ស៊ី ចង់បញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន ណាស់ តែបាល់នៅខាង អាមេរិក

បានផុស

នៅ

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីគាំទ្រការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែដំណោះស្រាយសន្តិភាព គឺអាស្រ័យលើសកម្មភាពរបស់សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko បញ្ជាក់ថា “ខ្ញុំជឿជាក់ ១០០ ភាគរយ រុស្ស៊ីមានទំនោរចង់ឲ្យជម្លោះនេះបញ្ចប់ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺអាស្រ័យលើអាមេរិកជាអ្នកសម្រេច” ។

ប្រធានាធិបតីដែលជាសម្ព័ន្ធមិត្តរបស់លោក Vladimir Putin រូបនេះបានអះអាងថា ជំហានជាក់ស្ដែងក្នុងការឆ្ពោះទៅរកសន្តិភាព គឺពឹងលើសកម្មភាពសម្របសម្រួលណាមួយរបស់អាមេរិក ព្រោះថា ពេលនេះបាល់កំពុងនៅលើទីលានខាងទីក្រុងវ៉ាស៊ីនតោន ។

លោក Lukashenko បាននិយាយទៀតថា ផ្លូវរបស់យើងនៅអ៊ុយក្រែន គឺជាផ្លូវនៃសន្តិភាព ខណៈកន្លងមកលោកក៏ធ្លាប់លើកឡើងផងដែរថា បេឡារុសមិនត្រូវការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ព្រោះវាមិនចាំបាច់សម្រាប់ការវាយប្រហារលើអាមេរិក និងអឺរ៉ុបឡើយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោក Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម