ព័ត៌មានអន្ដរជាតិ
លោក Zelensky បញ្ជាក់ថា អ៊ុយក្រែន ត្រៀមរួចហើយ ដើម្បីវាយយកតំបន់ គ្រីមៀ មកវិញ
អ៊ុយក្រែន កំពុងរៀបចំការវាយលុកមួយ ដើម្បីព្យាយាមនិងរឹបអូសយកឧបទ្វីបគ្រីមៀរបស់រុស្ស៊ី។ នេះបើតាមការលើកឡើងរបស់លោកប្រធានាធិបតី Vladimir Zelensky ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រទី២៤ខែកុម្ភៈ។

ស្របពេលជាមួយគ្នានោះ លោកក៏បាននិយាយផងដែរថា ទីក្រុងកៀវ បានបង្កើតអង្គភាពថ្មីៗសម្រាប់កិច្ចការនេះ ដោយកំពុងទទួលបានការបណ្តុះបណ្តាលនៅបរទេស។
លោក Zelensky កត់សម្គាល់ថា “យើងកំពុងចាត់វិធានការយោធា យើងកំពុងរៀបចំសម្រាប់រឿងនេះ។ យើងបានត្រៀមខ្លួនផ្លូវអារម្មណ៍រួចហើយ។ យើងកំពុងបញ្ជូនកងទ័ពសម្រាប់ការបណ្តុះបណ្តាលមិនត្រឹមតែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសដទៃទៀតផងដែរ”។

ប្រធានាធិបតីរូបនេះ ក៏ដូចជាមន្ត្រីកំពូលដទៃទៀត បានសន្យាម្តងហើយម្តងទៀត ដើម្បីដណ្តើមយករាល់អតីតទឹកដីអ៊ុយក្រែន ពីរុស្ស៊ីមកវិញ រួមទាំងតំបន់គ្រីមៀផងដែរ។ ឧបទ្វីបនេះត្រូវបានរុស្ស៊ីធ្វើប្រជាមតិ កាត់បញ្ចូលជាឧបសម្ព័ន្ធនៅឆ្នាំ២០១៤ បន្ទាប់ពីការធ្វើរដ្ឋប្រហារ Maidan នៅទីក្រុងកៀវ។
ចំណែក អតីតទឹកដីអ៊ុយក្រែនចំនួន៤ផ្សេងទៀត គឺ Donetsk, Kherson, Luhansk និង Zaporizhzhia ត្រូវបានដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រជាជនរបស់ពួកគេភាគច្រើន បោះឆ្នោតគាំទ្រកាលពីខែកញ្ញាឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


