ព័ត៌មានអន្ដរជាតិ
លោក Zelensky ចង់ជួបប្រធានាធិបតី ចិន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកគ្រោងនឹងជួបមេដឹកនាំចិនលោក Xi Jinping ដើម្បីពិភាក្សាអំពីសំណើរបស់ទីក្រុងប៉េកាំង ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ថ្លែងក្នុងពិធីគម្រប់ខួបលើកទី១ នៃការលុកលុយរបស់ប្រទេសរុស្ស៊ី លោក Zelensky និយាយថា សំណើនេះបង្ហាញថា ប្រទេសចិនបានចូលរួមក្នុងការស្វែងរកសន្តិភាព។ លោកបន្តថា “ខ្ញុំពិតជាចង់ជឿថា ប្រទេសចិននឹងមិនផ្គត់ផ្គង់អាវុធដល់រុស្ស៊ីទេ”។
ចំពោះផែនការរបស់ចិន, ទីក្រុងប៉េកាំង បានអំពាវនាវឲ្យមានកិច្ចចរចាសន្តិភាពនិងការគោរពអធិបតេយ្យជាតិរបស់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ឯកសារ១២ចំណុចនោះ មិននិយាយជាក់លាក់ថា រុស្ស៊ីត្រូវតែដកទ័ពចេញពីប្រទេសអ៊ុយក្រែននោះទេ ហើយឯកសារនោះ ក៏បានថ្កោលទោសចំពោះការប្រើប្រាស់ ទណ្ឌកម្មជាឯកតោភាគីផងដែរ នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាការរិះគន់កំបាំងមុខដល់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅភាគខាងលិច។
រហូតមកដល់ពេលនេះ អាជ្ញាធរចិនមិនបានឆ្លើយតបជាសាធារណៈ ចំពោះការអំពាវនាវរបស់លោក Zelensky សម្រាប់កិច្ចប្រជុំកំពូលមួយជាមួយលោក Xi នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន បញ្ចេញដំណោះស្រាយនយោបាយ ១២ ចំណុចចំពោះជម្លោះនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


