ព័ត៌មានអន្ដរជាតិ
ក្រោយបានរថក្រោះ Leopard 2 ហើយ លោក Zelensky ត្រៀមបញ្ជូនបញ្ជីឈ្មោះអាវុធបន្ថែមទៅ អាមេរិក
បើយោងតាមសារព័ត៌មានអាមេរិកមួយបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គ្រោងនឹងបញ្ជូនបញ្ជីឈ្មោះសព្វាវុធ ដែលទីក្រុងកៀវត្រូវការទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះក៏អាចរាប់បញ្ចូលទាំងយន្តហោះចម្បាំង F-16 ផងដែរ ។

ក្នុងជំនួបជាមួយប្រធានកិច្ចការបរទេសនៃសភាអាមេរិកលោក Michael McCaul ក្នុងទីក្រុងកៀវ កាលពីដើមសប្តាហ៍នេះ, លោក Zelensky បាននិយាយថា “លោកនឹងផ្ដល់បញ្ជីឈ្មោះអាវុធដែលអ៊ុយក្រែនត្រូវការ ទៅកាន់គណៈប្រតិភូអាមេរិក ដើម្បីបង្កើនល្បឿនជួយឲ្យអ៊ុយក្រែនឈ្នះសង្គ្រាម ហើយក្នុងនោះក៏មានយន្តហោះ F-16 ផងដែរ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងកៀវបានស្នើដល់អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូជាយូរមកហើយ សម្រាប់យន្តហោះចម្បាំង F-16 ដើម្បីប្រើប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍កាលពីខែមករាថា មន្ត្រីយោធាអាមេរិកមួយក្រុមកំពុងធ្វើការយ៉ាងស្ងៀមស្ងាត់ដើម្បីបញ្ជូនយន្តហោះ F-16 ទៅកាន់ទីក្រុងកៀវ ហើយកំពុងប្រមូលផ្តុំសន្ទុះ និងកម្លាំងនៅក្នុងក្រសួងការពារជាតិអាមេរិក ចំពេលមានការរៀបចំវាយលុករបស់អ៊ុយក្រែន ដែលតាមគ្រោងទុក គឺនឹងធ្វើឡើងនៅអំឡុងខែមេសា និងឧសភានេះ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ៊ុយក្រែនក៏ទើបតែទទួលបានរថក្រោះប្រយុទ្ធខ្លារខិន Leopard 2 កញ្ចប់ដំបូងចំនួន ៤ គ្រឿងផងដែរពីសំណាក់ប្រទេសប៉ូឡូញ ពោលនៅចំថ្ងៃខួបគម្រប់ ១ ឆ្នាំនៃប្រតិបតិការសឹករបស់រុស្ស៊ីលើទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


