ព័ត៌មានអន្ដរជាតិ
ប្រមុខ CIA ថា ចិន នៅមានការបារម្ភក្នុងការលុកលុយ តៃវ៉ាន់ ក្រោយឃើញសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) លោក William Burns និយាយថា ប្រធានាធិបតីចិន Xi Jinping បានបញ្ជាឲ្យរៀបចំទាហានរបស់ខ្លួនឲ្យរួចរាល់នៅឆ្នាំ ២០២៧ ដើម្បីវាយយកកោះតៃវ៉ាន់ ប៉ុន្តែបច្ចុប្បន្នចិននៅមានការបារម្ភបន្តិច ក្រោយពីមើលឃើញសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

តាមការវិនិច្ឆ័យនេះ លោក Burns គិតថា លោក Xi Jingping និងមេដឹកនាំយោធារបស់លោក នៅតែមិនទាន់ច្បាស់ឡើយថាតើការលុកលុយលើតៃវ៉ាន់ជោគជ័យ ឬក៏អត់នោះ ហើយសហរដ្ឋអាមេរិកត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបំណងប្រាថ្នារបស់លោក Xi ដើម្បីគ្រប់គ្រងតៃវ៉ាន់ ទោះបីជាជម្លោះយោធាមិនអាចចៀសរួចក៏ដោយ ។
ទោះបីជាចិន គំរាមជាច្រើនដងក៏ដោយ តែតៃវ៉ាន់ គឺតែងតែទទួលបានការគាំទ្រពីអាមេរិក ខណៈលោកប្រធានាធិបតី Joe Biden ក៏បាននិយាយដែរថា កងកម្លាំងអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនព្យាយាមលុកលុយ ។

តាមប្រវត្តិសាស្ត្រ តៃវ៉ាន់ និងចិនបានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ដោយបក្សកុម្មុយនិស្តគ្រប់គ្រងដីគោក ។ ចំណែកតៃវ៉ាន់ តាំងខ្លួនជាប្រទេសអធិបតេយ្យមួយ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ឬប្រទេសធំៗណាមួយឡើយ ដោយទើបឆ្នាំ ១៩៧៩ ប្រធានាធិបតីអាមេរិកទី ៣៩ លោក Jimmy Carter ទទួលស្គាល់ជាផ្លូវការនូវទំនាក់ទំនងជាមួយតៃវ៉ាន់ ។
ជាចុងក្រោយលោក Burns បញ្ជាក់ថា ការគាំទ្ររបស់អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបសម្រាប់អ៊ុយក្រែន ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក អាចជាការរារាំងដ៏មានសក្តានុពលដល់មន្ត្រីចិននាពេលនេះ ប៉ុន្តែហានិភ័យនៃការវាយប្រហារលើកោះតៃវ៉ាន់នៅតែអាចកើតមានឡើងគ្រប់ពេល ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ ABC
ចុចអាន ៖ លោក Medvedev ថា ៨០ ឆ្នាំមកនេះ រុស្ស៊ី ជួបពិភពសត្រូវគ្រប់បែបយ៉ាង

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ