ព័ត៌មានអន្ដរជាតិ
លោក Medvedev ថា ៨០ ឆ្នាំមកនេះ រុស្ស៊ី ជួបពិភពសត្រូវគ្រប់បែបយ៉ាង
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយនៅក្នុងអត្ថបទមួយថា រុស្ស៊ីកំពុងប្រឈមមុខនឹងពិភពសត្រូវចម្រុះជាថ្មីម្ដងទៀត ក្នុងរយៈពេល ៨០ ឆ្នាំ បន្ទាប់ពីជ័យជម្នះក្នុងសមរភូមិ Stalingrad ។
លោក Medvedev បាននិយាយថា “មួយឆ្នាំ បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការសឹករបស់រុស្ស៊ី យើងបានប្រារព្ធកាលបរិច្ឆេទដ៏សំខាន់មួយផ្សេងទៀតក្នុងប្រវត្តិសាស្រ្តរបស់យើងនៅខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ហើយនោះគឺជា ខួបលើកទី ៨០ នៃជ័យជម្នះរបស់ប្រជាជនសូវៀតនៅក្នុងសមរភូមិ Stalingrad ដែលជាសមរភូមិដ៏សំខាន់នៃសតវត្សទី ២០” ។
លោក Medvedev បាននិយាយទៀតថា “ប្រវត្តិសាស្ត្ររបស់រុស្ស៊ីបានកើតឡើងម្តងទៀត ។ យើងប្រឈមមុខនឹងចក្រភពទាំងមូលនៃសត្រូវចម្រុះដូចជា អ៊ុយក្រែន, ក្រុម Neo-Nazis អឺរ៉ុប, សហរដ្ឋអាមេរិក, ក្រុម Anglo-Saxons និងបក្ខពួករបស់ពួកគេផ្សេងទៀតជាដើម” ។
មន្ត្រីសន្តិសុខរូបនេះបានសង្កត់ធ្ងន់ថា ខ្មាំងសត្រូវបានកំណត់ភារកិច្ចកម្ចាត់រុស្ស៊ីចេញពីផែនដី ប៉ុន្តែលោកសូមផ្ដាំទៅវិញថា ការប៉ុនប៉ងរបស់ពួកគេនឹងបរាជ័យ ។ លោកបន្ថែមថា “ពិភពលោកខាងលិច គឺគ្រាន់តែជាផ្នែកតូចមួយនៃសហគមន៍អន្តរជាតិប៉ុណ្ណោះ ពោលមានប្រហែល ១៥ ភាគរយនៃចំនួនប្រជាជននៃភពផែនដី” ។
លោក Medvedev បានចង្អុលបង្ហាញថា “ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុន បានបង្រៀនរឿងជាច្រើនដល់ជនជាតិរុស្ស៊ី ជាពិសេសបានបង្រួបបង្រួមពលរដ្ឋរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ហើយទីបំផុតបានជួយកម្ចាត់ការបំភាន់អំពីលទ្ធិប្រជាធិបតេយ្យដែលលោកខាងលិចតែងតែលាក់ពុត និងឆ្កួតលីលា” ។
ជាចុងក្រោយ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះបញ្ជាក់ថា អ្វីដែលរុស្ស៊ីទទួលបានក្នុងឆ្នាំនោះ គឺទំនុកចិត្តយ៉ាងមុតមាំលើភាពខ្លាំងរបស់ខ្លួន ទោះបីជាសង្គ្រាមអូសបន្លាយពេលដល់ ១ ឆ្នាំក៏ដោយ ហើយរុស្ស៊ីនឹងសម្រេចបានគោលដៅជ័យជម្នះរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


