ព័ត៌មានជាតិ
តាមផ្លូវជាតិលេខ ២ ប្រជុំជនផ្សារសំរោងយ៉ោងរៀបចំបង្គោលភ្លើងបំភ្លឺ ងាយស្រួលធ្វើដំណើរយប់ព្រលប់
តំបន់ប្រជុំជនផ្សារសំរោងយ៉ោងតាមផ្លូវជាតិលេខ ២ ក្នុងខេត្តតាកែវ បានរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិ ដែលបានជួយលើកសោភណភាព ក៏ដូចជាសម្រួលការគ្រប់គ្រងសន្តិសុខក្នុងមូលដ្ឋាន។
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា បង្គោលភ្លើងបំភ្លឺនេះជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានរៀបចំនៅក្នុងតំបន់ប្រជុំជនតាមផ្លូវជាតិក្នុងខេត្ត។

លោកអភិបាលខេត្តបន្តថា ក្រៅពីនៅតំបន់ប្រជុំជនផ្សារសំរោងយ៉ោងតាមផ្លូវជាតិលេខ ២ ក៏បានរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺនៅផ្សារអង់តាសោមតាមផ្លូវជាតិលេខ ៣ និងនៅក្នុងក្រុងដូនកែវខេត្តតាកែវ។
លោកអភិបាលខេត្តបន្ថែមថា ការរៀបចំបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិសំខាន់ៗនៅក្នុងតំបន់ប្រជុំជន ក្រៅពីបង្កើនសោភណភាពបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរយប់ព្រលប់ ក៏ជួយពង្រឹងការពារសន្តិសុខប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


