សន្តិសុខសង្គម
អភិបាលស្រុកបាទី ដឹកនាំរៀបចំសណ្ដាប់ធ្នាប់ផ្សារសំរោងយ៉ោង និងដំឡើងបង្គោលភ្លើងសូឡា លើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី រួមជាមួយសហការី និងកម្លាំងពាក់ព័ន្ធ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្របសម្រួលទីតាំងអាជីវកម្មនៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព និងការធ្វើដំណើរប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ។

អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានចុះពិនិត្យជាក់ស្ដែងលើស្ថានភាពចរាចរណ៍ ការតាំងលក់របស់អាជីវករ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ដោយបានធ្វើការណែនាំ និងសម្របសម្រួលដល់អាជីវករឱ្យចូលរួមរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យបរិស្ថានជុំវិញផ្សារ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីប្រជុំជនឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានរៀបចំដាំបង្គោលភ្លើងបំភ្លឺផ្លូវប្រើប្រាស់ថាមពលសូឡា នៅតាមដងផ្លូវជុំវិញតំបន់ផ្សារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជន និងមន្ត្រីរាជការ ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់សុខុមាលភាពសាធារណៈ។

ការដំឡើងបង្គោលភ្លើងសូឡានេះ មិនត្រឹមតែជួយបំភ្លឺផ្លូវនៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ បង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងអាជីវករ ព្រមទាំងចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីតាមបែបប្រពៃណី ស្របតាមគោលនយោបាយអភិវឌ្ឍបៃតង និងបរិស្ថានស្អាតផងដែរ។

លោក សាយ វណ្ណៈ ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃ ថ្នាក់ដឹកនាំ សប្បុរសជន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
អាជ្ញាធរស្រុកបាទី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បន្តចូលរួមថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ និងទ្រព្យសម្បត្តិសាធារណៈរួម ដើម្បីធ្វើឱ្យតំបន់ផ្សារសំរោងយ៉ោង ក្លាយជាតំបន់មានរបៀបរៀបរយ ស្អាត និងមានសុវត្ថិភាព សមស្របទៅនឹងការរីកចម្រើនរបស់មូលដ្ឋាន៕
អត្ថបទ៖ វីរៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


