ព័ត៌មានជាតិ
ដាក់កាមេរ៉ាសុវត្ថិភាពក្នុងព្រៃសហគមន៍ព្រៃឈើភ្នំប្រជុំមិត្ត រកឃើញសត្វចតុប្បាទ និងសត្វស្លាបជាច្រើនប្រភេទ
សហគមន៍ភ្នំប្រជុំមិត្ត ដោយមានការគាំទ្រពីអង្គការ RECOFTC លើការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ និងអភិរក្សសត្វព្រៃ បានទទួលមូលនិធិក្នុងរូបភាពគម្រោងឥណទានសហគមន៍ព្រៃឈើ ដាក់កាមេរ៉ាកំណត់អត្តសញ្ញាណពពួកសត្វចតុប្បាទ និងសត្វស្លាបបានជាច្រើនប្រភេទនៅក្នុងតំបន់នេះ។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានឲ្យដឹងថា សហគមន៍ភ្នំប្រជុំមិត្ត ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងការរក្សាការពារព្រៃឈើ និងអភិរក្សសត្វព្រៃក្នុងសហគមន៍ ដែលនៅសេសសល់ អង្គការRECOFTC បានដាក់កាមេរ៉ាសុវត្ថិភាពបានកំណត់អត្តសញ្ញាណសត្វចតុប្បាទ និងសត្វស្លាបជាច្រើនប្រភេទនៅក្នុងតំបន់នេះ។

លោកនាយផ្នែកបានបញ្ជាក់ថា ដើម្បីបញ្ជាក់ពីអត្តសញ្ញាណសត្វដែលនៅសេសសល់រស់នៅក្នុងតំបន់នេះ ក្រោយពីដាក់កាមេរ៉ាសុវត្ថិភាព បានរកឃើញ និងបង្ហាញពីសកម្មភាពពពួកសត្វទាំងនេះកំពុងរស់នៅក្នុងសហគមន៍ភ្នំប្រជុំមិត្តដូចមានក្នុងរូបភាពទាំងនេះ។

លោកបន្តថា តាមរយៈកាមេរ៉ាបានពិនិត្យឃើញពពួកសត្វដូចជា សត្វទន្សោង ជ្រូកព្រៃ កាំប្រមា ឆ្មាព្រៃ ក្ងោក ស្វា ទន្សាយស្លឹក កំប្រុកក្រហម ខ្លែងស្រាក ទាព្រៃ ត្រកួត កេងកង កដបចំពុះធំ ទីវព្រៃ ពពូលធំ ស្ទាំង មៀម ទីទុយ អក និងក្រសារជាដើម។ល។

លោកបន្តទៀតថា អង្គការRECOFTC ដាក់កាមេរ៉ាសុវត្ថិភាពនេះ ក្នុងគោលបំណងចង់ដឹងពីសត្វព្រៃដែលនៅសេសសល់ក្នុងសហគមន៍ភ្នំប្រជុំមិត្តថាមានសត្វអ្វីខ្លះ កំពុងមានជីវិតរស់នៅ ហើយងាយស្រួលធ្វើការអភិរក្សផងដែរ។

លោក អ៊ន លន ប្រធានសហគមន៍ប្រជុំមិត្តបញ្ជាក់ថា ការគ្រប់គ្រងព្រៃឈើ និងអភិរក្សសត្វព្រៃតំបន់ខាងលើនេះ ដោយសារមានការគាំទ្រពីអង្គការRECOFTC និងថវិកាមួយចំនួន ដើម្បីបង្កើនការអភិរក្ស ល្បាតឲ្យបានកាន់តែញឹកញាប់ ដើម្បីការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរស់នៅ និងទប់ស្កាត់ពីអ្នកប្រមាញ់ផងដែរ។

លោកថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍មួយចំនួននៅតំបន់នេះ បានផ្លាស់ប្ដូរទម្លាប់ពីការពឹងផ្អែកលើធនធានធម្មជាតិ ងាកមកដាំដុះដំណាំកសិកម្ម និងលក់ដូរចំណីអាហារជំនួសវិញ។

សូមបញ្ជាក់ថា ដីព្រៃសហគមន៍ភ្នំប្រជុំមិត្តមានផ្ទៃដី ៣២៥៣ ហិកតា ដែលមានពពួកសត្វចតុប្បាទ និងសត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅតំបន់នេះ៕
អត្ថបទ ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ