កីឡា
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមបំពាក់ Wifi សម្រាប់បម្រើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
កាលពីព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមការដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាមជ្ឈមណ្ឌលប្រតិបត្តិការកីឡា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ មានប្រសាសន៍ជម្រាបជូនថា ៖ «ជាទូទៅយើងឃើញថា ការយកចិត្តទុកដាក់នេះគឺបានបំពេញនូវការបំពាក់ Wifi នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោផង នៅភូមិកីឡាផង និងបរិវេណទីធ្លាសាធារណៈ ក៏ត្រូវដាក់បំពាក់ Wifi ផងដែរ។ អ៊ីចឹងការបំពាក់ Wifi នេះនៅក្នុងទីធ្លាពហុកីឡដ្ឋានជាតិមរតកតេជោ គឺបំពាក់សឹងតែគ្រប់ទីកន្លែងទាំងអស់ នេះហើយគឺជាការយកចិត្តទុកដាក់នៅក្នុងវិមានកីឡដ្ឋានមរតកតេជោ សម្រាប់មនុស្សប្រមាណ ៦ ម៉ឺននាក់ ក៏យើងត្រូវមានការបំពាក់ Wifi ផងដែរ ដូច្នេះទាំងពេលពិធីបើក-បិទ និងការប្រកួតផ្សេងៗទៀតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ គឺយើងអាចប្រើប្រាស់បាន ដែលធ្វើឲ្យកំណើន នៃការផ្សាយចេញរូបភាពទាំងអស់ក្នុងពហុកីឡដ្ឋាន គឺបានទូលំទូលាយ និងជះឥទ្ធិពលទៅខាងក្រៅបានល្អ»។

លើសពីនេះទៅទៀត លោកអគ្គលេខាធិការ ក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធ Wifi នេះ ក៏នឹងត្រូវបំពាក់នៅមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (International Broadcast Center – IBC) និងមជ្ឈមណ្ឌលអ្នកសារព័ត៌មាន ផងដែរ ទីនេះជាតម្រូវការចាំបាច់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន។
លោក វ៉ាត់ ចំរើន បានសម្ដែងក្ដីរំពឹងទៀតថា តាមរយៈការបំពាក់ប្រព័ន្ធ Wifi ប្រើប្រាស់បែបនេះ នឹងផ្ដល់ភាពងាយស្រួលដល់ទាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនដែលចូលរួមបានផ្សព្វផ្សាយ និងចែករំលែកពីព្រឹត្តិការណ៍ឲ្យបានកាន់តែទូលំទូលាយ។
«យើងបែងចែកចេញជា ២ ទី ១-ដែលប្រើប្រាស់សម្រាប់ការងារនៅក្នុងការងារស្នូលរបស់គណៈកម្មាធិការជាតិ CAMSOC ដែលមានរៀបចំការផ្សព្វផ្សាយ ក៏ដូចជាសម្រួលដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្នាក់ងារទូរទស្សន៍ក៏មានភាពងាយស្រួលក្នុងការបញ្ជូនព័ត៌មាន មួយទៀតគឺមហាជន អ្នកចូលរួមទស្សនា គាត់ក៏ជាអ្នកផ្សព្វផ្សាយផងដែរ អ៊ីចឹងគាត់ក៏ទទួលបាន Wifi នេះ គាត់ក៏អាចជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះផងដែរ ដែលនេះហើយគេហៅ ‘កម្លាំងឥទ្ធិពលរបស់កីឡា’»។ ប្រសាសន៍របស់លោក វ៉ាត់ ចំរើន៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


