ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង
ប្រទេសចិន បានជំរុញឲ្យអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតថ្មីមួយ រកប្រភពដើមនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា មេរោគដ៏កាចសាហាវនេះ គឺធ្លាយចេញពីមន្ទីរពិសោធន៍មេរោគក្នុងទីក្រុង អ៊ូហាន។

នៅពេលសួរអំពីការអត្ថាធិប្បាយថ្មីៗរបស់ប្រធាន WHO លោក Tedros Adhanom Ghebreyesus ដែលអំពាវនាវឲ្យប្រទេសចិន និងប្រជាជាតិដទៃទៀតមានតម្លាភាពក្នុងការចែករំលែកទិន្នន័យទាក់ទងនឹងប្រភពដើមនៃវិបត្តិសុខភាពនេះ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ទទូចថា ទីក្រុងប៉េកាំងបានចែករំលែកទិន្នន័យ និងការស្រាវជ្រាវរកឃើញ ច្រើនជាងប្រទេសណាៗទាំងអស់ ហើយបានចូលរួមចំណែកច្រើនបំផុតលើការតាមដានរកប្រភពដើម។
លោកស្រីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី០៦ខែមីនាថា “ការតាមរកប្រភពដើមនៃមេរោគ គឺជាបញ្ហាវិទ្យាសាស្ត្រ។ ការសិក្សាគួរតែឬត្រូវធ្វើឡើងរួមគ្នា ដោយអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកតែប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានរារាំងកិច្ចខិតខំប្រឹងប្រែងទាំងនោះដោយយកបញ្ហានេះ ធ្វើជារឿងនយោបាយ អាវុធ និងឧបករណ៍”។

គួរបញ្ជាកថា ការកត់សម្គាល់របស់លោកស្រី Mao បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាយក FBI លោក Christopher Wray អះអាងថា មេរោគនេះ “ទំនងបំផុត” គឺមានប្រភពចេញពីការលេចធ្លាយពីមន្ទីរពិសោធន៍ចិន។
ចំណែកនាយកដ្ឋានថាមពលអាមេរិក ក៏ត្រូវបានគេរាយការណ៍ថា ផ្លាស់ប្តូរជំហររបស់ខ្លួនលើបញ្ហានេះផងដែរ ដោយថ្មីៗបានគាំទ្រទ្រឹស្តីនៃការលេចធ្លាយចេញពីមន្ទីរពិសោធន៍ ថ្វីបើមាន “ទំនុកចិត្តទាប” ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ FBI ចេញមុខអះអាងថា វីរុសកូវីដ១៩ ទំនងធ្លាយចេញពីមន្ទីរពិសោធន៍ចិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


