ព័ត៌មានអន្ដរជាតិ
លោក បៃដិន ស្នើបន្ថែមពន្ធ ២៥ ភាគរយទៀតលើអ្នកមានៗ អាមេរិក
លោក ចូ បៃដិន នឹងស្នើឲ្យសភាអាមេរិកបន្ថែមពន្ធអប្បបរមា ២៥ ភាគរយទៀតលើមហាសេដ្ឋីអាមេរិក ក្នុងលក្ខខណ្ឌនៃការដំឡើងពន្ធជាបន្តបន្ទាប់លើបុគ្គល និងសាជីវកម្មដែលមានទ្រព្យសម្បត្តិច្រើន ។
យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា ផែនការដំឡើងពន្ធរបស់លោក បៃដិន នឹងកើនឡើងជិតទ្វេដងនៃពន្ធបង្កើនដើមទុនសម្រាប់ការវិនិយោគពី ២០ ភាគរយទៅ ៣៩.៦ ភាគរយ ។
ជាមួយគ្នានោះ លោក បៃដិន នឹងបង្ហាញផែនការថវិការបស់លោក ស្របពេលគណបក្សសាធារណរដ្ឋ និងសេតវិមានកំពុងប្រឈមមុខដាក់គ្នាលើការដំឡើងបំណុល និងចំនួនទឹកប្រាក់សរុបដែលរដ្ឋាភិបាលសហព័ន្ធត្រូវបានអនុញ្ញាតឲ្យខ្ចី ចំពេលបំណុលជាតិមានចំនួន ៣១ ពាន់ពាន់លានដុល្លារ ។
លោក បៃដិន អះអាងថា ផែនការរបស់លោកនឹងកាត់បន្ថយឱនភាពជិត ៣ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ ដែលភាគច្រើនតាមរយៈការដំឡើងពន្ធ ។ ទន្ទឹមនឹងនោះ លោកទទួលស្គាល់ថា ការដំឡើងពន្ធ នឹងប៉ះពាល់ដល់ប្រជាជនអាមេរិក ប៉ុន្តែមួយចំនួនតូចប៉ុណ្ណោះ ហើយអ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាង ៤០ ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់បន្ថែមឡើយ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក បៃដិន ក៏បានស្នើដំឡើងពន្ធលើប្រាក់ចំណូលអប្បបរមារបស់មហាសេដ្ឋី ដើម្បីធានាថា គ្រួសារដែលមានទ្រព្យសម្បត្តិលើសពី ១០០ លានដុល្លារ ត្រូវបង់ពន្ធយ៉ាងតិច ២០ ភាគរយលើប្រាក់ចំណូល និងប្រាក់ចំណេញដែលមិនទាន់សម្រេចបានពីការវិនិយោគ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Al Jazeera
ចុចអាន ៖ អូស្ត្រាលី ត្រៀមទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៥ គ្រឿងពី អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


