Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី ត្រៀមទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៥ គ្រឿងពី អាមេរិក

បានផុស

នៅ

អូស្ត្រាលីរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ US Virginia ចំនួន ៥ គ្រឿងពីសហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន US Virginia ចំនួន ៣ គ្រឿង និងមានជម្រើសទិញ ២ គ្រឿងបន្ថែមទៀតផងដែរ ។

ទន្ទឹមនោះ មន្ត្រីអាមេរិក ២ រូបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយផងដែរថា សហរដ្ឋអាមេរិកក៏អាចនឹងបញ្ជូននាវាមុជទឹកមួយចំនួនរបស់ខ្លួនទៅកាន់តំបន់ភាគខាងលិចអូស្ត្រាលីនៅឆ្នាំ ២០២៧ ។

សេចក្ដីរាយការណ៍នេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ក្នុងទីក្រុង San Diego នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីបង្ហាញពីជំហានបន្ទាប់របស់កិច្ចព្រមព្រៀង AUKUS ។

នៅក្រោមកិច្ចព្រមព្រៀង AUKUS យ៉ាងហោចណាស់នាវាមុជទឹកអាមេរិកមួយគ្រឿងនឹងចូលចតនៅកំពង់ផែអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយនៅចុងទសវត្សរ៍ឆ្នាំ ២០៣០ នាវាមុជទឹកប្រភេទថ្មីទាំងនោះ នឹងត្រូវបានសាងសង់ហើយ តាមម៉ូដែលរបស់ចក្រភពអង់គ្លេស និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រថក្រោះខ្លារខិន Leopard 2 ចំនួន ២១ គ្រឿងទៀត នឹងទៅដល់តំបន់ជម្លោះ​នៅ អ៊ុយក្រែន ក្នុងខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម