កីឡា
មកដឹងប្រាក់រង្វាន់ម្ចាស់ផ្ទះស៊ីហ្គេម៤លើកចុងក្រោយផ្តល់ជូនជយលាភីរបស់ខ្លួន
ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនីមួយៗតែងតែផ្តល់ប្រាក់រង្វាន់ដល់អត្តពលិករបស់ខ្លួនដើម្បីឲ្យខិតខំប្រឹងប្រែងក្នុងការស្វែងរកមេដាយជូនជាតិក្នុងនាមជាម្ចាស់ផ្ទះ។ ប្រទេសម្ចាស់ផ្ទះផ្តល់ប្រាក់រង្វាន់ខុសៗគ្នាដល់ជយលាភីរបស់ខ្លួន។
ថ្ងៃនេះ«កម្ពុជាថ្មី»សូមបង្ហាញប្រទេស៤ដែលបានទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម៤លើកចុងក្រោយ និងចំនួនប្រាក់រង្វាន់ដល់ជយលាភីជាម្ចាស់មេដាយរបស់ខ្លួន។

សិង្ហបុរី ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០១៥
ក្នុងនាមជាម្ចាស់ផ្ទះ សិង្ហបុរីបានឈ្នះមេដាយមាស៨៤ ប្រាក់៧៣ និងសំរឹទ្ធ១០២ សរុប២៥៩គ្រឿង ឈរចំណាត់ថ្នាក់លេខ២។ សិង្ហបុរីបានផ្តល់ប្រាក់រង្វាន់១ម៉ឺនដុល្លារសម្រាប់មេដាយមាសទី១។ បើអត្តពលិកឈ្នះមេដាយមាសចាប់ពី២គ្រឿងឡើង នឹងទទួលបាន៥ពាន់ដុល្លារបន្ថែមសម្រាប់មេដាយមាសទី២ ឬទី៣ឡើង។ ចំពោះម្ចាស់មេដាយមាសជាក្រុមដែលមានគ្នា២នាក់ ៣នាក់ ៤នាក់ ឬ៥នាក់នឹងទទួលបាន១,៥ម៉ឺនដុល្លារ ខណៈមេដាយមាសជាក្រុមដូចបាល់ទាត់ ឬបាល់ទះជាដើមនឹងទទួលបាន៣ម៉ឺនដុល្លារអាមេរិក។ ម្ចាស់មេដាយម្នាក់ៗត្រូវបានកាត់២០%នៃប្រាក់រង្វាន់ទៅឲ្យសហព័ន្ធកីឡាជាតិសម្រាប់ការភិវឌ្ឍ និងការហ្វឹកហាត់។
ម៉ាឡេស៊ីម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០១៧
ក្នុងនាមជាម្ចាស់ផ្ទះ ម៉ាឡេស៊ី ឈ្នះមេដាយមាស១៤៥ ប្រាក់៩០ និងសំរឹទ្ធ៨៦ សរុប៣២១គ្រឿង ឈរចំណាត់ថ្នាក់លេខ១។ តាមអនុក្រិតលើកទឹកចិត្ត (Shakam) អ្នកឈ្នះមេដាយមាសទី១ ទទួលបានប្រមាណ៤៤២៦ដុល្លារ និងបាន២២១៣ដុល្លារសម្រាប់មេដាយមាសទី២ ឬទី៣ឡើង។ នេះបើយោងតាមការផ្សាយរបស់ New Straits Times។

ចំក្រុមកីឡាដែលមានសមាជិកតិចជាង៥នាក់ទទួលបាន៤៤២៦ដុល្លារសម្រាប់មេដាយមាស ខណៈក្រុមមានសមាជិកច្រើនជាង៥នាក់នឹងទទួលបានច្រើនជាងនេះ។
ហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០១៩
ក្នុងនាមជាម្ចាស់ផ្ទះ ហ្វីលីពីនបានឈ្នះមេដាយមាស១៤៩ ប្រាក់១១៧ និងសំរឹទ្ធ១២១ សរុប៣៨៧គ្រឿង ឈរចំណាត់ថ្នាក់លេខ១។ ស្ថិតក្រោមច្បាប់មាត្រា 10699 ហ្វីលីពីនផ្តល់ប្រាក់រង្វាន់៥៤៣២ដុល្លារសម្រាប់មេដាយមាស, ២៧១៦ដុល្លារសម្រាប់មេដាយប្រាក់ និង១០៨៦ដុល្លារសម្រាប់មេដាយសំរឹទ្ធ។

វៀតណាម ម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២)
ក្នុងនាមម្ចាស់ផ្ទះ វៀតណាមបានឈ្នះមេដាយមាស២០៥ ប្រាក់១២៥ និងសំរឹទ្ធ១១៦ សរុប៤៤៦គ្រឿង ឈរចំណាត់ថ្នាក់លេខ១។ តាមការផ្សាយរបស់ Vietnamnet ថា វៀតណាមផ្តល់ប្រាក់៤៣៦ដុល្លារសម្រាប់មេដាយមាស, ៣០៥ដុល្លារសម្រាប់មេដាយប្រាក់ និង២១៨ដុល្លារសម្រាប់មេដាយសំរឹទ្ធ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


